នាយការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជាដឹក នាំកម្លាំងទៅសួរសុខទុក្ខមន្រ្តីមានជម្ងឺដល់មន្ទីរពេទ្យនិងលំនៅដ្ឋាន
(បាត់ដំបង)នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយ មានការយកចិត្តទុកដាក់ពីលោកឧ ត្ដម សេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆម សុខុម នាយការិយាល័យអន្តរាគម ន៍ និងតម្រួតបទបញ្ជា ដឹកនាំលោកនាយរងការិ យាល័យ ទៅសួរសុខ ទុក្ខ និងបាននាំយកថវិការបស់លោកឧត្ដមសេនីយ៍ទោស្នងការ និងថវិកាបងប្អូនក្នុងការិ យាល័យ យកទៅប្រគល់ជូនលោកវរសេនីយ៍ ទោ រីម លន់ នាយរងការិ យាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
ជាមួយនេះបានចាត់តាំងលោកវរ សេនីយ៍ទោ សុខ សឿន នាយ រងការិយាល័យ ទៅសួរសុខទុក្ខ និងបាននាំយកថវិការបស់លោកឧត្ដមសេនីយ៍ទោស្នង ការ និងថវិកាបង ប្អូនក្នុងការិយាល័យ ជូនលោកអនុសេនីយ៍ឯក គឹម ដាវិត មន្ត្រីនគរ បាលការិ យាល័យអន្តរាគមន៍ ននិងតម្រួតបទបញ្ជាដែលដែលមានជម្ងឺឡើងសម្ពាធឈាម កំពុងសម្រាកព្យាបាលនៅបន្ទប់ជួល ស្ថិតនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
Post a Comment