សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃគម្រោង កែសម្ល គ្រប់គ្រង បរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥនទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីADB




ខេត្តបន្ទាយមានជ័យ÷ទីលានទុកដាក់សម្រាមក្នុងក្រុងសិរីសោភ័ណ១កន្លែងដែលមានទីតាំងស្ថិតក្នុងភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយចំណាយអស់ថវិការ៦.៥៥៣.៨២០ដុល្លា ដែលជាកម្ចីឥនទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីADB ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹក ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥នេះ ក្រោមអធិបតិយភាពឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូន
និងមានការអញ្ជើញចូលរួម  ពីសំណាក់ឯកឧត្តម វង្សពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង លោក អាន់តូនី ហ្គីល តំណាងធនាគាអភិវឌ្ឍន៍រអាសុី លោកលី សុវណ្ណា រិទ្ធ អភិបាលរងខេត្ត លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក សុក ចាន់ ថា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត មន្ត្រីអមដំណើរ មន្ត្រីសាធារណៈការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រជាពលរដ្ឋ និង មន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់។



ជាកិច្ចចាប់ផ្តើម លោក លី វណ្ណា រិទ្ធ បានមានប្រសាសន៍ថាថ្ងៃ
ថ្ងៃនេះ សម្រាប់រដ្ឋបាលក្រុង សេរីសោភ័ណ នៃខេត្តបន្ទាយមានជ័យទាំងមូល បានទទួលគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបជំហានទី ២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារ ADB មកជូនដល់ទឹកដីនិងប្រជាពលរដ្ឋក្រុងសិរីសោភ័ណ ដែលបាន ផ្ដោតលើការគ្រប់គ្រងបរិស្ថាន តាម រយៈការសាងសង់ទីលាន ថ្មីដែលមានស្តង់ដារ និងសាងសង់ប្រព័ន្ធទឹកកខ្វក់ សំដៅលើកកម្ពស់ការ យល់ដឹងបន្ថែមពិសេសការគ្រប់គ្រងបរិស្ថានខេត្ត ក្រុង ជុំវិញបឹងទន្លេសាបឲ្យកាន់តែប្រសើរឡើង។



លោកលី វណ្ណា រិទ្ធ បានអានរបាយការសង្ខេប ស្តីពីការកសាងទីលានទុកដាក់សម្រាមក្នុងក្រុងសិរីសោភ័ណដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ចំណាយអស់ថវិកាសាងសង់ ៦.៥៥៣.៨២០ដុល្លា រយៈពេលសាងសង់  ១០ខែរួចរាល់ ក្នុងកិច្ចសន្យា ១៧ខែ ចាប់ផ្តើមកសាង នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បញ្ចប់ការកសាង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤  ទីតាំងគំរោង ស្ថិតនៅភូមិ កង្វា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លទ្ធភាពផ្ទុក កន្លែងទុកដាក់សម្រាម ត្រូវបានរចនាឡើង ជារណ្តៅ ដែលរណ្តៅទី១មានទំហំ ៦៤.២៤២ម៉ែត្រគីប អាចផ្ទុកសំរាមបានចំនួន ៥១.៤១៤តោន និងរណ្តៅទី២ មានទំហំ ៨៧.៦៣០ម៉ែត្រត្រីគុណ អាចផ្ទុកសំរាមបានចំនួន ៨៤.០៦០តោន រីឯរណ្តៅបំរុង មានទំហំ ១៧១.៨៧៤ម៉ែត្រត្រីគុណ អាចផ្ទុក សំរាមបានចំនួន ២៧០.៩៨៩តោន។


 
លោក លី វណ្ណា រិទ្ធ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទីលានចាក់សំរាមត្រូវបានសាងសង់ឡើង លើផ្ទៃដី ១១ហិកតា ដែលនិងគ្រោងដាក់ឲ្យប្រើប្រាស់ រហូតដល់ឆ្នាំ ២០៤០សម្រាប់ប្រជាជន ជាង ១២៨.២០៨នាក់ រស់នៅក្នុង សង្កាត់ ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពងសត្វក្នុងក្រុងសិរីសោភ័ណ ទីលានទុកដាក់សំរាមថ្មីទាំងពីរខាងលើ មានសមត្ថភាពប្រតិបត្តិការបានជាច្រើនឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានស្តង់ដាហើយត្រូវបានសម្ពោធបើក
ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់។





ក្នុងនោះឯកឧត្តម រស់ វណ្ណាបានមានប្រសាសន៍ថា  សំរាមជាកាកសំណល់ ហើយត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នាមិនចង់ឲ្យវាជាប់នៅនឹងខ្លួននោះទេ ប៉ុន្ដែយើងមិនអាចចៀស ផុតសំរាមបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ បរិភោគនំ ចំណីអាហារ និង សម្ភារៈ ប្រើប្រាស់ ជាប្រចាំថ្ងៃ។នៅក្រោយពេលដែលមនុស្ស បានបង្កើតសំរាម ហើយពុំបានធ្វើការទុកដាក់ឲ្យបានត្រឹមត្រូវ នោះគឺវានឹងអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនចំពោះមនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗ ជាពិសេស គឺបរិស្ថានសង្គមតែម្តង។


ឯកឧត្តម រស់ វណ្ណាបានមានប្រសាសន៍បន្តឲ្យដឹងទៀតថាតាមការបញ្ជាក់ពីមន្ត្រីជំនាញ ថង់ប្លាស្ទិក ស្នោរសំរាប់ខ្ចប់មុខម្ហូបបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវចម្រុះផ្សេងៗ ដូច្នេះយើងទាមទារឲ្យមានការយល់ដឹង និងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូបក្នុងការកាត់បន្ថយនៃការ ប្រើប្រាស់ ឬលុបបំបាត់ការបោះចោល ថង់ប្លាស្ទិក សំបកស្នោរ ឬសំរាមផ្សេងៗ ពាសវាលពាលកាល ។ យោងតាមការសង្កេតឃើញថា ការប្រើថង់ប្លាស្ទិក សំបកស្នោរក្លាយជាទម្លាប់សាមញ្ញនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងការប្រើប្រាស់រួច ខ្លះទុកដាក់បានត្រឹមត្រូវ ខ្លះទៀតបោះចោលពាសវាលពាសកាលប្រជាពលរដ្ឋភាគច្រើន មិនបានដឹងពីផលប៉ះពាល់ចំពោះបរិស្ថាន ការរស់នៅប្រចាំថ្ងៃអ្វីនោះទេ ហើយក៏មិនដឹងថា មានផលប៉ះពាល់ចំពោះសុខភាពអ្វីនោះដែរសំរាម មិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ ទៅដល់ បរិស្ថាន សោភ័ណភាព និង បង្កឲ្យ អាប់អួ ដល់បរិយាកាសជុំវិញនោះទេ តែវាថែមទាំងបណ្ដាលឲ្យមាន ជំងឺផ្សេងៗទៀតបាន និង បង្កឲ្យមាន គ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស សត្វ តាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬ ដោយ ប្រយោលគឺ តាមការភាយក្លិនស្អុយ នៃសំរាមដែលរលួយ។









Powered by Blogger.