ពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការគ្រូសូត្រស្ដាំឆ្វេង វត្តធម្មសាមគ្គីពង្រ....!
នៅរសៀលថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៥ នេះ ព្រះតេជគុណទន់សុមនា ត្រូវបានប្រកាសតែងតាំងជាព្រះគ្រូចៅអធិការថ្មី ព្រះភិក្ខុខេមឃោកោ អ៊ូគឹមញ៉ានត្រូវបានប្រកាសតែងតាំងជាគ្រូសូត្រស្ដាំ ព្រះភិក្ខុ ឯកចរតោ ពន្លកវណ្ណធី ជាគ្រូសូត្រឆ្វេងនៃវត្ត ធម្មសាមគ្គី ពង្រ ស្ថិតនៅក្នុងភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តមយឹមសំណាងអភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងមានការអញ្ជើញចូលរួមពីសំណាក់ បៀវថានប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យព្រះសមណានណាប់ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយសបាឡាត់គុណខេត្ត ព្រះមាតិញៀនបាតសុគន្ធព្រះរាជាគណៈថ្នាក់កិត្តិយសព្រះអនុគណក្រុងសិរីសោភ័ណលោកអភិបាលរងក្រុងសិរីសោភ័ណលោកចៅសង្កាត់កំពង់ស្វាយព្រមទាំងអាចារ្យគណៈកម្មការបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមយ៉ាងច្រើនកុះករ។
ក្រោយពីត្រូវបានប្រកាសតែងតាំងនឹងទទួលត្រានឹងសេចក្តី សម្រេចជា ព្រះចៅអធិការវត្ត ធម្មសាមគ្គីពង្រ នេះ ព្រះ តេជគណទន់សុមនា ក៏បានធ្វើការ ប្តេជ្ញា និងខិតខំ ដឹកនាំ ភិក្ខុ សង្ឃ នៅក្នុងទីអារាមនេះអោយបដិបត្តិតាមធម៌ វិន័យព្រះពុទ្ធសាសនា អោយបានល្អ និងអភិវឌ្ឍន៍ ទីអារ៉ាមនេះអោយគួរជាទីរមនាសម្រាប់ជន្នានុជនមកធ្វើបុណ្យទានប្រកបដោយ ភាពសប្បាយរីករាយ។
ក្នុងឱកាសនោះព្រះមាតិញាណបាតសុគន្ធព្រះរាជាគណៈថ្នាក់កិត្តិយសព្រះអនុគណក្រុងសិរីសោភ័ណសមណាញណាប់ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយសបាឡាត់គុណខេត្តបានចូលរួមមតិផ្តាំផ្ញើរដល់ ព្រះគ្រូចៅ អធិការថ្មីនេះថាត្រូវមានសាមគ្គីភាព ផ្ទៃក្នុង គោរពបដិបត្តិតាម ធម៌ វិន័យព្រះពុទ្ធសាសនា អោយបានល្អចៀសវាង ការច្រណែននិទ្ទា បង្ករភាពអធិករក្នុងវត្តជាដើម។
ជាចុងក្រោយឯកឧត្តមយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យបាន មានប្រសាសន៍ ថា÷ កន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យមានបញ្ហារឿងវត្តអារាមជាច្រើនរវាងព្រះសង្ឃនិងព្រះសង្ឃគណៈកម្មការនិងព្រះសង្ឃជាដើមដែលធ្វើឲ្យ មន្ទីរធម្មការមានការលំបាកយ៉ាងខ្លាំងយ៉ាងណាក៏ដោយលោកក៏សូមសំណូមពរដល់ព្រះគ្រូចៅអធិការគ្រូសូត្រឆ្វេងស្ដាំសូមឱ្យមានសាមគ្គីភាពផ្ទៃក្នុងជាពិសេសបែងចែកតួនាទីភារកិច្ចទៅឲ្យគ្នាកុំឱ្យមានការរើសអើងនាំឱ្យមានកើតអភិករនៅក្នុងវត្តដូចបណ្ដាវត្តផ្សេងទៀត។
ហើយលោកសង្ឃឹមនឹងជឿជាក់ថាព្រះគ្រូចៅអធិការដែលទើបនឹងទទួលបានតំណែងថ្មីនេះនឹងដឹកនាំទីអារម្មណ៍នេះមានការរីកចម្រើនបន្ថែមទៀត៕
Post a Comment