បេក្ខសមណៈសិស្ស បេក្ខជនចំនួន៣៦៥ អង្គ នាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្តេច ជាសុីម ឆ្នាំ២០២៤ ឆ្នាំ២០២៥
បន្ទាយមានជ័យ៖រយះពេល២ថ្ងៃពេញ ថ្ងៃទី ១៨ និង ១៩ ខែ មករា ឆ្នាំ ២០២៥ នេះ បេក្ខសមណៈ បេក្ខជន សិស្សចំនួន៣៦៥អង្គ នាក់ មក ពី ៩ក្រុង ស្រុក បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ .២០២៥ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាសុីម ក្នុងវត្តចមសយទ្ធាវាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។
ក្រោមអធិបតិយភាព ឯកឧត្តម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ ព្រះ វរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូ នេតិបណ្ឌិតោ ណាប់មុឺន ព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរ
លោក សួរផារី ប្រធាន ប្រតិភូក្រសួងធម្មការ និងសាសនា លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ គណៈ កម្មការ ។
លោកបៀវថានបានឡើងអានរបាយការណ៍មានប្រសាសន៍ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៤ ឆ្នាំ២០២៥ នេះមានសមណសិស្សចូលរួមប្រឡងចំនួន ៣៦៥អង្គ នាក់ ស្មើនិង ១៥បន្ទប់ ក្នុងនោះមាន វិញ្ញាសាប្រឡងមានចំនួន៦មុខវិជ្ជា ថ្ងៃសៅរ៍ ទី ១៨ ខែមករា ឆ្នាំ ២០២៤ ម៉ោងពេល ព្រឹក ១មានវិញ្ញា ភាសាបាលី រសៀល ២វិញ្ញា តែងសេចក្តី ៣វិញ្ញា ប្រវត្តិ ភូមិ វិទ្យាសាស្ត្រអនុវត្តន៍។
លុះនៅ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៥ ព្រឹកមានវិញ្ញាសា ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា ពេលរសៀល មានវិញ្ញាសា សរសេរតាមអាន និង គណិតវិទ្យា។
ក្នុងនោះលោក យឹមសំណាង បានធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាល របស់ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ
ពុទ្ធិកបឋមសិក្សាសម្តេច ជាសុីម ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៃយើងហេតុនេះវិស័យព្រះពុទ្ធសាសនា នេះត្រូវតែកែទម្រង់ឲ្យបានស៊ីជម្រៅនិងគ្រប់កម្រិតដើម្បីធានានូវគុណភាព សាមណៈសិស្ស និស្សិត ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។
ឯកឧត្តម យឹមសំណាងបានជំរុញឲ្យសមណសិស្សទាំងអស់ត្រូវយកកិច្ចទុកដាក់ក្នុងការប្រឡងឲ្យបានខ្ជាប់ខ្ជួនឲ្យបានចំណេះនៅក្នុងខ្លួនពិតៗដើម្បីប្រែក្លាយខ្លួនទៅជាធនធានមនុស្សដែលជាតិត្រូវការជាចាំបាច់មិនអាចខ្វះបាន។
Post a Comment