ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបាននាំយក អង្ករ មី ត្រីខល ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធជាអំណោយសម្ដេចក្រាហោមសខេងចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១១៥ គ្រួសារក្នុងឃុំជ្រោយស្តៅ។
(បាត់ដំបង)ព្រឹកថ្ងៃសៅរ៍ ៥ រោចខែបុស្សឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥
-នៅទីធ្លាវត្តនិគមក្រៅ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោលខេត្តបាត់ដំបង
-ក្រុមក្រឡាហោមមនុស្សធម៌ បាត់ដំបង បានចូលរួមរំលែកការខ្វះខាត និងផ្តល់ក្តីស្រឡាញ់ ដោយមិនរើសអើង។
ក្រោមអធិបតី
-ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌
-ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តខេត្តបាត់ដំបង
-ឯកឧត្តម នួន សាន អនុប្រធានទីមួយចុះឃុំជ្រោយស្តៅ
-ឯកឧត្តម. ឆាយម៉ា ទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
-លោក តេង គឹមស៊ាន អភិបាល នៃគណៈអភិបាល ស្រុកថ្មគោល
លោកលោកស្រីអភិបាលរងស្រុកថ្មគោលលោកមេឃុំស្រោចស្ដៅនិងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រជាការពារដែលបានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤ ភូមិចំនួនគ្រួសារ ១១៥ គ្រួសារក្នុងឃុំជ្រោយស្តៅ ។
ក្នុងមួយគ្រួសារទទួលបាន
-អង្ករ ២៥គីឡូក្រាម
-មី១កេស
ត្រីខ១យួរ
-ទឹកត្រីបីដប
-ទឹកស៊ីអ៊ីវបីដប
-ទឹកសុទ្ទពីរយួរ
-ក្រម៉ាពោះគោមួយ
ក្រោយពីទទួលបានអំណោយពីគណៈធិបតីរួចមកលោកយាយលោកតាមានក**ីរំភើបរីករាយឥតឧបមានិងបានថ្លែងអំណរគុណដល់គណៈធិបតីនិងក្រុមការងារដែលបានអញ្ជើញមកក្នុងកម្មវិធីចែកអំណោយរបស់សម្ដេចក្រឡាហោមសខេងនិងជូនពរសម្ដេចក្រឡាហោមគណៈធិបតីនិងក្រុមការងារដែលបានអញ្ជើញជួបតែនឹង ៥ ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយទៅដល់ទីណាជួបតែនឹងសេចក្តីសុខអាយុយឺនយូរនៅជាម្លប់សម្រាប់កូនចៅទាំងអស់គ្នា។
បន្ទប់មកឯកឧត្តម នួន សានក៏បានណែនាំខ្លួនជូនប្រជាពលរដ្ឋនៅក្នុងព្រឹកនោះថាឯកឧត្តមគឺជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រោយស្តៅថាលោកនឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋនៅគ្រប់បញ្ហាផ្សេងៗដែលប្រជាពលរដ្ឋចង់បាន។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានសំណូមពណ៌ដល់ប្រជាពលរដ្ឋទាំងអស់ផ្ដល់ការយោគយល់អធ្យាស្រ័យនិងត្រូវបើកចិត្តឲ្យទូលាយចំពោះការបម្រើរបស់អាជ្ញាធរមេឃុំចៅសង្កាត់ទោះបីមានការយឺតយ៉ាវយ៉ាងណាក្តីប៉ុន្តែពួកគាត់ពិតជាបានប្រឹងប្រែងបម្រើនិងស្រឡាញ់ប្រជាពលរដ្ឋគ្មានអាជ្ញាធរណាដែលមិនចង់ឲ្យមូលដ្ឋានខ្លួនរីកចម្រើននោះទេសូមបងប្អូនកុំជឿទៅលើពួកជនអគតិមួយចំនួនដែលតែងតែគិតវាយប្រហារមកលើអាជ្ញាធរក៏ដូចមកលើរាជរដ្ឋាភិបាលផងដែរ។
ជាចុងក្រោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងគមនាគមន៍និងជាទីប្រឹក្សាសម្ដេចក្រឡាហោមសខេងបានពាំនាំនិងការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោមសខេងដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលអំណោយរបស់សម្ដេចឯកឧត្តមក៏បានបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្ដេចកន្លាហោមក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែត។ជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងមិនដែលទុកឲ្យប្រជាពលរដ្ឋគ្រប់រូបមានទុក្ខលំបាកមានការខ្វះខាតឡើយ
ឯកឧត្តមបានបញ្ជាក់ថាជំនួយទាំងអស់នេះកើតឡើងពីឯកឧត្តមនួន សាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រោយស្ដៅដោយមើលឃើញការខ្វះខាត។របស់ប្រជាពលរដ្ឋនៅក្នុងឃុំឯកឧត្តមបានស្នើសុំទៅដល់សម្ដេចក្រឡាហោមដើម្បីជួយឧបត្ថម្ភបងប្អូនមួយចំនួនដែលមានជីវភាពខ្វះខាតឯកឧត្តមបានលើកឡើងថាសម្ភារៈទាំងអស់នេះពិតជាមិនច្រើនក៏ប៉ុន្តែនេះគឺជាវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំដែលតែងតែចុះជួបប្រជាពលរដ្ឋទុកជាចំណងដៃផងដែរ។
Post a Comment