លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តាំងតំណាងដឹកនាំកងកម្លាំងនគរបាលចូលរួមក្នុងពិធីបុណ្យសពនិងចូលរួមរំលែកទុក្ខ៖
(បាត់ដំបង)នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនី យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំលោកនាយ-នាយរងការិ យាល័យ ចំណុះផែនការងារធនធានមនុស្ស ចូលរួមក្នុងពិធីបុណ្យសព ឧបាសិកា លីវ ថងមួន ដែលត្រូវជាមាតាបង្កេីតរបស់លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងនគរបាលខេត្ត ក្នុងខណៈដែលឧបាសិកាបានធ្វេីកាលកិរិយាកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៧ ឆ្នាំដោយជរាពាធ ដែលសពកំពុងតម្កល់ធ្វេីបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតក្នុងលំនៅដ្ឋាននៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាមួយនឹងការចូលរួមរំលែកទុក្ខនេះលោកឧត្តមសេនីយ៍ត្រី ស្នងការងនគរបាលខេត្ត បានឱ្យនាំយកនូវថវិកាចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ដែលជាថវិការបស់លោកឧត្តមសេនីយ៍ទោ ស្នងការ រួមនិងថវិការបស់មន្រ្តីក្នុងផែនការងារធនធានមនុស្សសរុបចំនួន៨៣០,០០០រៀល(ប៉េតសិបបីម៉ឺនរលៀល)ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននិងកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំនេះចំពោះក្រុមគ្រួសារសពនិងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា លីវ ថងមួន
បាន ចាប់បដិ សន្និក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕
Post a Comment