កិច្ចប្រជុំពិនិត្យរបាយការណ៍ ១២ ខែឆ្នាំ ២០២៤ ដើម្បីត្រៀមរៀបចំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤និងលើកទិសដៅការងារឆ្នាំ ២០២៥...!
នាព្រឹកថ្ងៃទី ២០ខែមករាឆ្នាំ ២០២៥នេះលោកជំទាវ
រស់សុផានីអភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញបើកកិច្ចប្រជុំពិនិត្យរបាយការណ៍ ១២ខែឆ្នាំ ២០២៤ ដើម្បីត្រៀមរៀបចំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់លេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូនដូរមនុស្សខេត្តបន្ទាយមានជ័យ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិស្នងការរង អង្គការជាតិនិងអន្តរជាតិនិងមន្ទីរ អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះលោកជំទាវបានពិនិត្រលើរបាយការណ៍ ១២ ខែ ឆ្នាំ ២០២៤ ដើម្បីត្រៀមរៀបចំប្រជុំបូកសរុប លទ្ធផលការងាប្រចាំឆ្នាំ ២០២៥ របស់ ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការខេត្តបន្ទាយមានជ័យ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ក្នុងកិច្ចប្រជុំនោះលោកស្រី រស់សុនី បាន មានប្រសាសន៍ថា ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធ អនុវត្តលើការងារធានាឲ្យមានប្រព័ន្ធសុវត្តិភាពសង្គម ដើម្បីបង្ការទប់ស្កាត់ភាពរងគ្រោះ ឲ្យមានប្រសិទ្ធភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាប់នៅព្រំដែនថៃ ដើម្បីប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការជួញដូរផ្លូវភេទ ក្មេងស្រី ការប្រយុទ្ធការជួញដូរទារកឆ្លងដែនខុសច្បាប់ ៕
Post a Comment