លោក អ៊ំរាត្រី ចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សារាចេរណែនាំលេខ ០១៧ .សហវ .សរ អថ .ស្តីពីអនុវត្តច្បាប់ ហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
ខេត្តបន្ទាយមានជ័យ
ក្នុងសាលប្រជុំក្នុងមន្ទីរ ហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចេរណែនាំលេខ ០១៧ .សហវ .សរ អថ .ស្តីពីអនុវត្តច្បាប់ ហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ នៅ ព្រឹក ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៥ កិច្ចប្រជុំនេះមានការចូលរួម លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកបឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ជាច្រើនរយនាក់ ។
លោកបឹងគឹមសឹង បានអានរបាយការស្តីពីសារាចេរណែនាំលេខ ០១៧ .សហវ .សរ អថ ថា អនុលោមតាមមាត្រា ៥៩ នៃច្បាប់ស្តីពីប្រព័ន្ឋហិរញ្ញវត្ថុសាធារណះ ក្នុងមាត្រាទី៧៥បានកំណត់ថា ការអនុវត្តថវិការដ្ឋ ជាកម្មវត្ថុ នៃការត្រួតពិនិត្យថវិកាដោយ កសហវ អនុក្រឹត្យ ២៨៩ ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានប្រែក្លាយជា មន្ត្រីត្រួតពិនិត្យថវិកា BC ប្រកាស កសហវបានបង្កើត អង្គភាពត្រួតពិនិត្យថវិកា ឲ្យនៅអមក្រសួង ស្ថាប័ន អង្គភាពសាធារណះប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីត្រួតពិនិត្យការអនុវត្តថវិកា ការតាមដាន និងជម្រុញការអនុវត្តចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ ប្រហែល។
លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តទៀតថា ដើម្បីធ្វើការទូទាត់ចំណូលចំណាយថវិកាខេត្តឆ្នាំ២០២៥ឲ្យបានជាក់ច្បាស់
ឯកសារត្រូវ ដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ឲ្យបានមុនសប្តាហ៍ទី៣ ខែមករា នៃឆ្នាំអនុវត្តថវិកា ក្រសួង ស្ថាប័ន គ រ ស និងមន្ទីរជំនាញ ខេត្ត ត្រូវតាមដាន ការអនុវត្តថវិកា និងរបាយការណ៍ ផ្ញើមក កសហវ អគ្គនាយកដ្ឋានថវិកា ឲ្យបានទៀងទាត់តាមគំរូដែលបានផ្ញើរជូន និងតាមកាលបរិច្ឆេទ របាយការណ៍ប្រចាំខែ យ៉ាងយឺតត្រឹម ថ្ងៃទី ១០ ខែបន្ទាប់ របាយការណ៍ប្រចាំត្រីមាស យ៉ាងយឺតត្រឹមថ្ងៃទី១៥នៃខែនៅដើមត្រីមាសបន្ទាប់ របាយការណ៍ប្រចាំឆមាសទី១ យ៉ាយឺតត្រឹមសប្តាហ៍ទី២ នៃ ខែកក្កដា របាយការណ៍ប្រចាំឆ្នាំ បឋម យ៉ាងយឺតបំផុតត្រឹមខែមករា ឆ្នាំ ២០២៦ មកអគ្គ ថវិកា និងរបាយការណ៍សម្រេចចុងក្រោយមកអគ្គ រតនាគារជាតិ យ៉ាងយឺតបំផុតត្រឹមខែ មីនា ឆ្នាំបន្ទាប់។
លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តទៀតថា
ថវិកាឆ្នាំ ២០២៥នេះឲ្យមានប្រសិទ្ធភាពក្នុងគោលដៅការដោះស្រាយឲ្យបានជាសារវន្តនូវសេចក្តីត្រូវការអនុវត្តឲ្យចេញជាលទ្ធផលប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់។
ក្នុងកិច្ចប្រជុំនោះលោកអ៊ុំរាត្រីក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រោះ វាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកាឆ្នាំ២០២៥ របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាព ធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ខេត្ត។
លោកបានបញ្ជាក់ថាដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ខេត្ត
តាមលក្ខខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៥ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយផងដែរ៕
Post a Comment