ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាតឆេះអស់ទាំងស្រុងដោយមិនទាន់ដឹងមូលហេតុ
(បាតដំបង) ថ្ងៃទី១៥.០១.២០២៥វេលាម៉ោង៤និង២០នាទី ទៀបភ្លឺ នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកៀនកែស១ មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់ ៤ម X ៦ម ធ្វើអំពីដែក ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី របស់ម្ចាស់ឈ្មោះ តែម ធីរ៉ា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង
ឆេះអស់ រួម
..អង្ករ ១ការ៉ុង
..ធុងទឹកកក តូច ៤ និងធុងធំ ១
..នំបារាំងនិងនំពា ១កេះធំ
..ស្ករស ១០គីឡូ
..ទូរកញ្ចក់ ២
.ឆ្នាំងបាយអគ្គិសនីធំ ១គ្រឿង
..សម្ភាររះប្រើប្រាស់មួយចំនួនធំ
..សរុបជាទឹកប្រាក់ប្រហែលចំនួន២០០០ដុល្លា (ពីរពាន់ដុល្លា) មូលហេតុ កំពុងស្រាវជ្រាវ យើងបានប្រើប្រាស់រថយន្តអគ្គីភ័យ១គ្រឿង អស់១ឡាននិងទុយយោទឹកសាលា ទើបគ្រប់គ្រងស្ថានភាពបាន។
ក្នុងហេតុការណ៍នេះមិនបង្កឲ្យមានការប៉ះពាល់ដល់មនុស្សឬសត្វឡើយ។
Post a Comment