ផ្សារទំនើបលោកឧកញ៉ាពូពុយចាប់ដំណើរការបើកលក់ថ្ងៃនេះហើយ។
(បាត់ដំបង)ថ្ងៃពុធ ១កើតខែបុស្សឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២៥គឺជាថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាម ចំណែកប្រជាពលរដ្ឋខ្មែរដែលមានជាប់ខ្សែសាល័យចិនវិញតែងតែប្រារព្ធកម្មវិធីសែនព្រេនជារៀងរាល់ឆ្នាំ។នៅក្នុងឱកាសនោះផងដែរលោកអ្នកឧកញ៉ា ភួ វាសនាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានរៀបចំកម្មវិធីលោតម៉ុងសាយនៅក្នុងបរិវេណផ្សារទំនើបលោកឧកញ៉ាភួ ពុយយកម៉ូហេងនៅថ្ងៃចូលឆ្នាំចិនដើម្បីចាប់ផ្ដើមបើកផ្សារលក់ចាប់ពីថ្ងៃនេះតទៅហើយ។
តាមការឲ្យដឹងពីលោកជំទាវឧកញ៉ាភូមិពុយបានឲ្យដឹងថាផ្សារនេះគឺចាប់ផ្ដើមបើកលក់ហើយចាប់ពីឆ្នាំថ្មីនេះទៅហើយលោកជំទាវបានឲ្យដឹងទៀតថាផ្សារទំនើបនេះគឺមានសុភ័ណភាពស្រស់ស្អាតផ្លូវជុំវិញស្ថេរភាពមិនបារម្ភរឿងផ្សេងៗទេ។អាជីវករមកលក់គឺមានទំនុកចិត្តច្បាស់លាស់និងសុវត្ថិភាពរបស់ខ្លួនផ្សារនិងយកចិត្តទុកចំពោះបងប្អូនអាជីវករដែលបានមកលក់នៅក្នុងផ្សារទំនើបរបស់លោកជំទាវ។
Post a Comment