មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្ទាយមានជ័យប្រារព្ធពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥..!
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី៣០និង៣១ខែមករាឆ្នាំ២០២៥មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្ទាយមានជ័យប្រារព្ធពិធីបើកនិងបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ ការបើកសន្និបាតនេះក្រោមអធិបតីភាព ឯកឧត្តមសេរីជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងបិទបញ្ចប់ដោយឯកឧត្តម អ៊ុំរាត្រី អភិបាល ខេត្ត បន្ទាយមានជ័យដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅសាលប្រជុំនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យដែលមានការអញ្ជើញចូលរួមសំណាក់ អភិបាលរងខេត្ត លោកឈូប៊ុនរឿង ប្រធានមន្ទីរអបរំលោកលោកស្រីជាអនុប្រធានមន្ទីរលោកនាយករាជិកាសាលាវិទ្យាល័យនិងបឋមសិក្សាព្រមទាំងអង្គការដៃគូជាតិនិងអន្តរជាតិចូលរួមជាច្រើនរួមចូលរួមផងដែរ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អបរំ យុវជននិង កីឡា ខេត្ត បន្ទាយមនជ័យបាន អានរបាយកាណ៍ សង្ខេប ស្តីពីការខិតខំប្រឹងប្រែងនឹងអនុវត្តតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អនុសាសន៍ក្នុងការពង្រឹងគុណភាពសាលារៀនចាប់
ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការគន្លឹះ៤ គឺ ១) ការពង្រឹងអភិបាលកិច្ចសាលារៀន ២)ការពិនិត្យ កែសម្រួល និងររៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របនឹងតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣) ការាលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់
លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារតាមសាលារៀន និង ៤) ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក (ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ) ។ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំឆ្នាំ២០២៣-២០២៨ ដោយបានបញ្ចូលវិធានការគន្លឹះទាំង៤ ខាងលើទៅក្នុង ស្តង់ដាសាលារៀនគំរូ ដែលមាន ១) លទ្ធផលសិក្សារបស់សិស្ស ២)ដំណើរការបង្រៀន និងរៀន ៣) ការចូល
រួមរបស់សហគមន៍ ៤) ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ៥) គណនេយ្យភាពរបស់សាលារៀន។
ជាមួយគ្នានេះ គោលបំណងនៃសន្និបាតអប់រំ យុវជន និងកីឡាខេត្តនាថ្ងៃនេះ គឺមិនខុសពីបណ្តាឆ្នាំមុនៗ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើ បង្ហាញវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅការងារការចែករំលែកបទពិសោធន៍ ការពិភាក្សាស្វែងរកយុទ្ធសាស្ត្រ និងការផ្ដល់អនុសាសន៍ ទាក់ទងទៅនឹងអនុវិស័យទាំង ០៦ ដែលមាន ០៦ ប្រធានបទដើម្បីប្រែក្លាយគុណភាព អបរំអោយកាន់តែល្អប្រសើរ។
មិនខុសពីឯកឧត្តមសេរីជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នោះឡើយឯកឧត្តមអ៊ំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងកោកសសើរនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិខំប្រឹងប្រែងកែលម្រួល លើវិស័យអបរំបានល្អនាពេលកន្លងនិងលើកទិសទៅបន្តនៅក្នុង២០២៥បន្ត ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើការពង្រឹងគុណភាពគ្រូបង្រៀននឹងគុណភាពសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាផងដែរ៕
Post a Comment