ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីបង្សុកូល ផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ==================
(បន្ទាយមានជ័យ)៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីបង្សុកូល ផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅក្នុងសម័យសង្រ្គាម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម លី សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯកបំរ៉ុង ង្វៀង ឌឹកធួន ប្រធាននយោបាយក្រុមK71 ខេត្តតៃនិញ កងទ័ពប្រជាជនវៀតណាម។
ក្នុងពេលនោះផងដែរ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលជីករុករកបានក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន ៨៣អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាម វគ្គ១ ដំណាក់កាលទី២៤ (រដូវប្រាំង ឆ្នាំ២០២៤-២០២៥) នាពេលខាងមុខនេះ។
លោកវរសេនីយ៍ឯកបំរ៉ុង ង្វៀង ឌឹកធួន ប្រធាននយោបាយក្រុមK71 ខេត្តតៃនិញ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ និងបានអរគុណដល់ក្រុមការងារ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលតែងតែជួយសំរួល ការងារជូនដល់ក្រុមការងារ K71 របស់វៀតណាមផងដែរ៕
Post a Comment