មុខសញ្ញជាជនជាប់ចោទម្នាក់ទៀតក្នុងករណីឃ-ាតក-ម្មកាលពីឆ្នាំ ២០២២ត្រូវបានច-ាប់ខ្លួនតាមអំ​ណាចដីកាតុលាការនាំយកមកអនុវត្តតាមច្បាប់..!




នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង​៤៧ នាទីនៅចំណុច ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អនុវត្តតាមបទ​បញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅ លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនី​យ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយ​ លោក វរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិ​យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួន របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់​ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារអស់មួយជីវិត ពី បទឃា-តក-ម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ។




     សូមជម្រាបជូនថាកាលពីវេលា ម៉ោង៤និង០០នាទី​ទៀបភ្លឺយប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងមានជនស ង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកក-ាំភ្លើ-ងខ្លីបា-​ ញ់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយ​លេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួ​ន០៣នាក់ ហេីយជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់​  ដែលក្នុងហេតុការណ៍នោះជនរងគ្រោះ ០១នាក់ ក្នុងចំណោម០​៣​នាក់ បានស្ល-ាប់បាត់​បង់ជីវិតពេ​ល​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយចាប់ពីពេលកេីតហេតុ​សមត្ថកិច្ចបានធ្វេីការ​ស្រាវជ្រាវ​ស៊េី​បអង្កេតនិងឃ-ាត់ខ្លួនមុខស​ញ្ញា​ជា​បន្ត​ បន្ទាប់និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់។ 



បច្ចុប្បន្នជនជាប់ចោទខាងលេី​ កម្លាំងការិយាល័យជំនាញកំពុងធ្វើការបន្តតាមនីតិវិធី៕



Powered by Blogger.