ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះលំនៅឋានបណ្ដាលឲ្យក្មេងប្រុសស្រីពីរនាក់ស្លាប់យ៉ាងរន្ធត់នៅស្រុកថ្មគោល

 





 (បាត់ដំបង)កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី៣០ខែមករាឆ្នាំ២០២៥មានករណី អគ្គីភ័យបណ្ដាលឲ្យក្មេងស្រីម្នាក់និងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធមនៅក្នុងតូបលក់ចាប់ហួយ ស្ថិតនៅក្នុងក្រុមទី០១ ភូមិអង់ជើង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា÷នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៥វេលាម៉ោងប្រហែល ២០និង៤០នាទីម្ចាស់តូបលក់អីវ៉ាន់ចាប់ហួយឈ្មោះហ៊ុន គន្ធី ភេទស្រីអាយុ៤១ឆ្នាំ រស់នៅភូមិអង់ជើង ឃុំតែម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានបិទទ្វារតូបលក់អីវ៉ាន់ដោយចាក់សោរខាងមុខចាក់សោរពីខាងក្នុងដោយទាក់ច្រវ៉ាក់ ហើយក៏បានរៀបចំហូបបាយជាមួយកូនពីរនាក់រួច ក៏ឱ្យកូនដេកនៅក្នុងតូបទាំងពីរនាក់គឺ
១.ឈ្នោះស៊ីថា សាវឌី ភេទស្រីអាយុ ១២ឆ្នាំ។
២.ឈ្មោះស៊ីថា សុវណ្ណដា ភេទប្រុស អាយុ៥ឆ្នាំ។
ពេលកូនដេករួចខ្លួនក៏បានបិទទ្វារចាក់សោនៅខាងក្រោយផ្ទះ ដើម្បីការពារសុវត្ថិភាពខ្លាចបាត់អីវ៉ាន់ក្នុងផ្ទះ ហើយខ្លួនក៏បានដើរមកចម្ការនៅខាងក្រោយផ្ទះចំងាយពីផ្ទះប្រហែល១៦០ម៉ែត្រ ដើម្បីទៅធ្វើជើងម្រះដូចសព្វដង លុះដល់វេលាម៉ោងប្រហែល ២២និង៥០នាទី ខ្លួនកំពុងតែធ្វើជើងម្រះស្រាប់តែឮសូរសំឡេងផ្ទុះភុង យ៉ាងខ្លាំង ចេញពីផ្ទះរបស់ខ្លួន ពេលនោះខ្លួនក៏បានមើលទៅផ្ទះរបស់ខ្លួនក៏ឃើញមានអណ្ដាតភ្លើងឆេះ ហើយខ្លួនក៏បានរត់មកផ្ទះ ហើយក៏បានស្រែកហៅបងប្អូនដែលនៅជាប់ផ្ទះជាមួយគ្នាឲ្យជួយពន្លត់ភ្លើង ដោយសាកូនរបស់ខ្លួនចំនួនពីរនាក់ដេកនៅក្នុងតូបនោះ ហើយពេលនោះក៏មានសមត្ថកិច្ចមកជួយពន្លត់ភ្លើងដែរ ពេលពន្លត់ភ្លើងឈប់ឆេះហើយក៏បានឃើញកូរបស់ខ្លួនចំនួនពីរនាក់ត្រូបានភ្លើងឆេះស្លាប់បាត់បង់ជីវិតហើយ។


តាមការបញ្ជាក់ពីឈ្មោះហ៊ុន គន្ធី ជាម្ចាស់តូបនិងជាម្ដាយក្មេងរងគ្រោះទាំងពីរ ថា  ក្នុងតូបលក់អីវ៉ាន់របស់ខ្លួនគឺមានលក់អីវ៉ាន់ចាប់ហួយបន្តិចបន្តួច និងមានលក់សាំងដបនិងសាំងតាដុងពីរកាដុងចំនួន ៦០ លីត្រ និងមានលក់ដូរកំប៉ុងហ្គាសតូចមួយចំនួន និងមានសម្ភារៈអគ្គិសនីដូចជាឆ្នាំងដាំបាយអគ្គិសនី កំសៀវដាំទឹកអគ្គិសនី កង្ហាចំនួន១ ដែលខ្លួនតែងតែដោតជាប់នឹងព្រីភ្លើងជានិច្ច ដោយសារខ្លួនត្រូវឆុងកាហ្វេលក់ឲ្យគេ។

យោងតាមការពិនិត្យលើកន្លែងកើតហេតុ សាកសព ពត៌មានប្រមូលបាន តាមការបំភ្លឺខាងលើក្រុមការងារពិនិត្យសព លោកគ្រូពេទ្យ ម៉េង សេង ប្រធានផ្នែកសល្យសាស្ត្រនៃមន្ទីរពេទ្យស្រុកប្រតិបត្តិប្រចាំស្រុកថ្មគោល និងដោយមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាសាលាដំបូង ខេត្តបាត់ដំបងធ្វើការសន្និដ្ឋានបានថា ៖ជាករណី ឆ្លងចរន្តអគ្គិសនីឆេះលំនៅដ្ឋានបណ្តាលអោយមានមនុស្សស្លាប់ ។
ទោះជាយ៉ាងណាក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់សាកសពបានប្រគល់ទៅឲ្យឈ្មោះហ៊ុន គន្ធី អាយុ៤១ឆ្នាំ ត្រូវជាម្ដាយបង្កើតនៃជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី។






























Powered by Blogger.