កម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យបួននាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
(បាត់ដំបង) ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២.៥៦នាទីនៅចំណុចទីលានចាក់សំរាមសុីនទ្រីស្ថិតនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង កម្លាំងមន្ទីរជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសាធាតុញៀន
១.ឈ្មោះ បឿន យុទ្ធធា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររើសអេតចាយ រស់នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ ឈន វណ្ណវិសាល ហៅពី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣.ឈ្មោះ វ៉ា ធីប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៤.ឈ្មោះ សិញ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន :
១.គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា (ice) ចំនួន ០៧កញ្ចប់ ទម្ងន់ ៣.៧៧ក្រាម ( ទាំងសំបក )
២.ទូរស័ព្ទ ចំនួន ០២ គ្រឿង
៣.ម៉ូតូចំនួន ០១ គ្រឿង
៤.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី ។
Post a Comment