សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ កាលពីថ្ងៃឆ្លងឆ្នាំ


 


(ពោធិ៍សាត់)ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស បានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាប់យកស្លាកលេខម៉ូតូ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ម៉ោង០៤ និង៥០នាទីព្រឹក នៅចំណុចការ៉ាស់ឡាន ស្ថិតក្នុងភូមិ ត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្រី០១នាក់
១-ឈ្មោះ ឈឿម សៅនួន ហៅឃីម ហៅម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកធ្វើសកម្មភាពចុះកាប់)
២-ឈ្មោះ សុង សិទ្ធស័ក ហៅអាសាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកធ្វើសកម្មភាពគប់ដុំថ្ម)
៣-ឈ្មោះ រ៉សេត ម៉ាអ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (អ្នកឌុប)
៤-ឈ្មោះ សំបូរ វិច្ឆិកា ហៅតាឡាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកឌុប)
៥-ឈ្មោះ ឌីម៉ង់ ស្រីពិន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកសមគំនិតទទួលលាក់ទុកកន្ទុយស្លាកលេខម៉ូតូជនរងគ្រោះ)
៦-ឈ្មោះ ហួរ ពិទ័រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកសមគំនិតផ្ដល់ឧបករណ៍ជាកាំបិតកែច្នៃ)
៧-ឈ្មោះ សូត្រ ដេវីត ហៅអាយ៉ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកសមគំនិតលាក់កាំបិតកែច្នៃ) ។

វត្ថុតាងដកហូតរួមមាន
១-ម៉ូតូចំនួន ០២គ្រឿង (ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០២២ ពណ៍ខ្មៅ គ្មានស្លាកលេខ និងម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៩ ពណ៍មាស ស្លាកលេខពោធិ៍សាត់ 1J.3120)
២-កាំបិតចំនួន ០២ដើម (កាំបិតកែច្នៃ)
៣-កន្ទុយម៉ូតូជាប់ស្លាកលេខកំពង់ឆ្នាំង 1H.5674 (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបង្កសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តពោធិ៍សាត់។
Powered by Blogger.