ក្មេងទំនើងក្រុមស៊ីចេធីមCJនិង ក្រុមក្មេងទំនើង ធីមធីចេចេធីមTJJ បានជិះម៉ូតូដេញកាប់គ្នាដូចក្នុងរឿងហុងកុងគ្មានក្រុមណារងរបួសតែត្រូវកំលាំងនគរបាលឃាត់ខ្លួនបាន៤នាក់
ខេត្តបន្ទាយមានជ័យ
ក្មេងទំនើងក្រុមស៊ីចេធីមCJ និង ក្មេងទំនើង ក្រុមធីមធីចេចេធីមTJJ ប្រដាប់ទៅដោយកាំបិតចំនួន ៦ដើម កាំបិតផ្គាក់៣ដើម និងកាំបិតសាម៉ូរ៉ៃមួយដើម និង កាំបិតតាំងតោ ២ដើម បានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់គ្នាដូចក្នុងរឿងហុងកុង ការកាប់ចាក់គ្នានោះគ្មានក្រុមណារងរបួសតែត្រូវកំលាំងនគរបាលឃាត់ខ្លួនបាន៤នាក់ នៅ វេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចមណ្ឌល៧ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងទាំង៤នាក់នេះ ដោយអនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកត្រូវឲ្យកំលាំងអធិការទាំងអស់ចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹម ទើបលោកដឹកនាំ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងបានចំនួន៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតកន្លងមកយកមកសួរនាំ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនបាន៤នាក់ ១ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ២ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ៣ឈ្មោះ សុខ រីមភេទប្រុស អាយុ១៨ឆ្នាំ ទាំងបីនាក់រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
កំលាំងនគរបាលដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដាទ្រីមចំនួន ២គ្រឿង ពណ៌ខ្មៅ ជាមធ្យោបាយជិះធ្វើសកម្មភាព កាំបិតផ្គាក់ចំនួន ៦ដើម កាំបិតផ្គាក់ ៣ដើមកាបិតតាំងតោ ២ដើម កាំបិតសាំម៉ូរ៉ៃ ១ដើម។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា
មុនពេកមានរឿង មានក្មេងទំនើងមួយក្រុមស៊ីចេធីមCJ ដែលមានន័យថាកាហ្វេកញ្ចប់ មានគ្នាចំនួន ១០នាក់បាន ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិតចំនួន ៦ដើមកាំបិតផ្គាក់៣ដើម និងកាំបិតសាម៉ូរ៉ៃមួយដើម និងកាំបិតតាំងតោ ២ដើម បានធ្វើសកម្មភាពដេញកាប់ទៅលើក្មេងទំនើងមួយក្រុមទៀតឈ្មោះធីមធីចេចេ ធីមTJJ ប៉ុន្តែពុំបណ្តាលឲ្យមានអ្នករងរបួសឬខូចខាតសម្ភារៈនោះទេ ក្រោយពីធ្វើសកម្មភាពហើយ រត់គេចខ្លួនផុត បន្ទាប់ពីកើតហេតុភ្លាម កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះបានជាបន្តបន្ទាប់។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញកាប់ទៅលើក្មេងស្ទាវមួយក្រុមទៀតពិតប្រាកដមែន បញ្ជាក់ក្រុមក្មេងទាំង២នេះតែងតែកាប់ចាក់គ្នាជាប្រចាំកន្លងមក ចំពោះអ្នកមិនទាន់ចាប់បាន កម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។
ក្រោយសួរនាំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់នេះ រួមជាមួយវត្ថុតាងមកស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
លុះថ្ងៃទី២៨ ខែមករាឆ្នាំ ២០២៥ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំង៤នាក់នោះទៅតុលាការចាត់ការបន្តតាមនីតិវិធីហើយ៕
Post a Comment