សម្ពោធកម្មវិធីយុទ្ធនាការគ្រប់គ្រាន់ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោក....!

 



នាព្រឹកថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០២៥ នេះអង្គការទស្សនៈពិភពលោកអន្តរជាតិ បានរៀបចំ ពិធី សម្ពោធកម្មវិធីយុទ្ធនាការគ្រប់គ្រាន់ដែលប្រព្រឹត្តទៅនៅក្នុងសាលាបឋមសិក្សាត្របែក ស្ថិតនៅក្នុងភូមិត្របែកឃុំបុស្បូវស្រុកព្រះនេព្រះខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម លីសុវណ្ណារិទ្ធ អភិបាលរងដំណាងឯកឧត្តមអមរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីនៃអង្គភាពពាក់ព័ន្ធតំណាងអភិបាលស្រុកទាំងបួនលោកគ្រូអ្នកគ្រូសិក្សាសិស្ស។ចូលរួមយ៉ាងច្រើនកុះករ។
ក្នុងយុទ្ធនាការនេះដែរក្នុងគោលបំណងរួមគ្នាលុបបំបាត់ការភាពកង្វះអាហាររូបត្ថមទាំងស្ត្រីនិងកុមារចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់មាតាទារកនិងកុមារតាមរយៈការកែលម្អស្ថានភាពអាហាររូបត្ថម្ភស្ត្រីនិងកុមារ។



ដោយជំរុញឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសក្មេងៗសិស្សសាលាកែប្រែទម្លាប់ បរិភោគចំណីអាហារកញ្ចប់ដែលខ្វះជីវជាតិដូចជានំចំណីដែលប្រើប្រាស់សារធាតុគីមឬគ្រឿងកំប៉ុងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាៀពធ្ងន់ធ្ងរងាកមកទទួលទានអាហារ បន្លែផ្លែឈើ នំចំណី
ដែលផលិតឬដាំដុះក្នុងស្រុកក្បែរផ្ទះកាត់បន្ថយទាំងការចំណាយនិងបាននូវសុខភាពល្អផងដែរ។



ក្រោយពីបានរស្តាប់បាយការណ៍សង្ខេបរបស់អង្គការទស្សនៈពិភពលោក លោកស្រីស្រេងមួយលេងអនុប្រធានផ្នែកគាំពារមាតានិងទារកនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យថ្លែងថា÷ក្នុងនាមមន្ទីរសុខាភិបាល សូមផ្ដល់ការគាំទ្រនិងកិច្ចសហការដល់អង្គការទស្សនៈពិភពលោក ដើម្បីប្រារព្ធ "យុទ្ធនាការគ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ និងសូមអំពាវនាវឱ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្ដេជ្ញាចិត្តពីភាគីពាក់ព័ន្ធដើម្បីកែលម្អរបបអាហារ
ដែលមានសុខភាព ជំរុញការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្ដិសុខភាពស្បៀងជាតិ២០២៤-២០២៨ និងដើម្បីលើកកម្ពស់ការយល់ដឹងនិងផ្សព្វផ្សាយស្តីអំពីសុវត្ថិ
ភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឱ្យបានសមស្រប។ 



មន្ទីរបន្តចូលរួមនិងគាំទ្របទអន្តរាគមន៍នានាក្នុងរយៈពេលបីឆ្នាំខាងមុខនេះ (២០២៥ដល់២០២៧) សំដៅធ្វើយ៉ាងណាឱ្យអត្រាកង្វះអាហារូបត្ថម្ភ និងអសន្តិសុខស្បៀងមានលក្ខណៈល្អប្រសើរក្នុងការឈានទៅរកការអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម។



ជាចុងក្រោយឯកឧត្តមលីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា÷ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបញ្ហាខាងលើនេះលើកឡើងជាថ្មីម្តងទៀតនូវសាររបស់សម្តេចមហាបវរធិបតីក្នុងការជម្រុញ និងលើកទឹកចិត្តដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាពសុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពី របៀបធ្វើម្ហូបអាហារខ្មែរនិងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរសារជាតិចិញ្ចឹមនិងមានសុវត្ថិភាព។



Powered by Blogger.