កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន...
(បន្ទាយមានជ័យ): នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងលុះដល់ចំណុចម្តុំរោងចក្រទុយោទឹក ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សរកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ថាន ដាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ សំ លីន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ, ៣-ឈ្មោះ កាន ថាមសុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ ដោយមានការសង្ស័យកម្លាំងបានឃាត់សួរនាំ ព្រមទាំងធ្វើការត្រួតពិនិត្យឆែកឆេរ និងបានធ្វើតេស្តទឹកមូត្ររកឃើញសារធាតុញៀនលើជនសង្ស័យទាំងបីនាក់ ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងតាមការធ្វើតេស្តលើទឹកនោមជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Post a Comment