សន្និសីទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យអាណត្តិទី៦
បន្ទាយមានជ័យ÷ នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពបើកសន្និសីទសន្និបាតសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ដោយមានការអញ្ជើញចូលរួម ពីសមាជិកអាណត្តិទី៥ រដ្ឋបាល ក្រុង ស្រុក អង្គភាពទាំង៣ យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងអ្នកពាក់ ព័ន្ធជាច្រើននាក់។
អ៊ុំរាត្រីបានមានប្រសាសន៍បន្តឲ្យដឹងទៀតថា សាខាកាកបាតក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានធ្វើឲ្យកាកបាទក្រហមកម្ពុជាបំពេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ របស់ខ្លូនគឺជា សមាគមជាតិដ៏ធំជាងគេក្នុងវិស័យមនុស្សធម៌ ជួយជនរងគ្រោះ និងងាយរងគ្រោះដោយផ្ដល់ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ការអប់រំសុខភាព និងលើកកម្ពស់តម្លៃមនុស្សធម៌របស់ ជនរងគ្រោះ។
សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយ មានជ័យ អាណត្តិទី៦ នេះក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផលការងារ និងថវិកាសាខារយៈពេល៦ឆ្នាំ២០១៩-២០២៥និងលើកទិសដៅសកម្មភាព និងថវិកា៦ឆ្នាំខាងមុខ២០២៥-២០៣០ ពិសេស គឺការបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦ ក៏ដូចជាទទួលយកនូវអនុសាសន៍ដ៏មានខ្លឹមសារ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជាគតិបំភ្លឺស្មារតី ជាត្រីវិស័យតម្រង់ទិសសកម្មភាព របស់សាខាអោយសម្រេចបានជោគជ័យថ្មីបន្ថែមទៀត។
អង្គសន្និបាតបានសម្រេចធ្វើការបោះឆ្នោតជ្រើសរើសគណះកម្មាធិការថ្មីមួយដែលត្រូវបន្តវេនធ្វើអភិបាលកិច្ចល្អសម្រាប់អាណត្តិទី៦ឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ក្នុងនោះមានអ្នកឈរឈ្មោះ ១៥រូបជា លទ្ធផល ប្រធានសាខាកាកបាតក្រហម ឯកឧត្តមអ៊ុំរាត្រីជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដដែល ។
ក្នុងនោះលោកជំទាវពុំចន្ធីនីបានធ្វើកាកោតសរសើរដល់បុគ្គលឹកសាខាកាកបាទក្រខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយដល់សង្គមជាតិជាច្រើនដូចជាការ ជួយសង់ផ្ទះជួយប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង អំណោយសង្គ្រោះបន្ទាន់ ផ្តល់ទីជំរកជូនដល់គ្រួសារឈឺធ្ងន់ ចុះសួរសុខទុក្ខដល់អ្នកកើតអេដស៍ កុមារកំព្រា លើកកំពស់សុខភាពមាតា ទារក និងកុមារជាដើម។ហើយបានពង្រឹងខ្លួនតាំងពីថ្នាក់ខេត្តដល់ស្រុក ឃុំសង្កាត់និងភូមិហើយក្នុង១ភូមិយ៉ាងហោចមានអ្នកស្ម័គចិត្តចំនួន២នាក់ ។
ជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរនៅមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕
Post a Comment