ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ទីក្រុងបាត់ដំបង
(បាត់ដំបង)ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ទីក្រុងបាត់ដំបង ដើម្បីរៀបចំគម្រោង អភិវឌ្ឍន៍ កែលម្អសួនច្បារ ផ្លូវ ទីធ្លារ ចំណតរថយន្ត ផ្លូវដើរថ្មើរជើង ផ្លូវជិះកង់ និងត្រៀមរៀបចំសាកល្បងផ្លូវដើរថ្មើរជើងចុងសប្តាហ៍(Walking Street) សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្ត លើកសោភ័ណភាពទីក្រុង និងសេដ្ឋកិច្ច ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបងក្នុងពេលអនាគត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពជអង្គភាពជុំវិញខេត្ត កងម្លាំងទាំង៣ប្រភេទ លោកចៅសង្កាត់ និងលោក លោកស្រី អ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
Post a Comment