កិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ លើការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ
បន្ទាយមានជ័យ÷នាព្រឹក ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះឯកឧត្តម ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍លោក ឆាវ៉ា ណេត ឃីមប្រាសឺត អភិបាលរងខេត្តស្រះកែវ ដែលដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ លើការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃដែលពិធីនេះរៀបចំឡើង
ក្នុងសាលប្រជុំ ផ្ការំដួល មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធមន្ត្រីសុខាភិបាល ថៃ និង ខ្មែរជាច្រើននាក់ទៀត។
លោកហុឹល រ៉ាយ៉ា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ពាក់ព័ន្ធសំខាន់ៗមាន៣ចំណុចទី១ ប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺឆ្លងតាមព្រំដែន ទី២ ការអភិវឌ្ឍន៍បុគ្គលិកសុខាភិបាល និងទី៣ ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងដែនពីប្រទេសខែ្មរទៅ ប្រទេសថៃ ។
ក្នុងនោះ លោកហុឹលរ៉ាយ៉ាតំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការប្តេជ្ញា ពង្រឹងទំនាក់ទំនងឲ្យបានជិតស្និទ្ធលើគ្រប់វិស័យសុខាភិបាល រវាងខេត្តទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង២ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អ ប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពខេត្តទាំងពីរឯកភាពគ្នា សហការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តរាល់គម្រោងផែនការ និងសកម្មភាពទាំងអស់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិស្តីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ លើការអភិវឌ្ឍន៍វិស័យសុខាភិបាល ដោយមន្ទីរសុខាភិបាលខេត្តស្រះកែវ ប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺឆ្លងតាមព្រំដែនការអភិវឌ្ឍន៍បុគ្គលិក សុខាភិបាល ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងដែនតាមព្រំដែន ការអភិវឌ្ឍន៍បុគ្គលិកសុខាភិបាល ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងដែន ការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងផែនការកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងនោះ លោក ឆាវ៉ា ណេត ឃីមប្រាសឺតបានមានប្រសាសន៍ថាខេត្តបន្ទាយមានជ័យ និង ខេត្តព្រះកែវ បានទទួលស្គាល់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលក្នុងនោះរួមមាន ការពង្រឹងសមត្ថភាព ការចែករំលែកព័ត៌មាន ចំណេះដឹងបទពិសោធន៍ ការអនុវត្តល្អៗ និងមេរៀនដែលជាបទពិសោធន៍ទាក់ទងទៅនឹងជំងឺឆ្លង ជំងឺដែលបានលេចឡើងថ្មីនិងលេចឡើងវិញ រវាងខេត្តដែលនៅជាប់ព្រំដែន ដើម្បីធ្វើការឆ្លើយតបបន្ទាន់ផ្នែកសុខភាព សាធារណៈតា មបណ្តាច្រកព្រំដែន និងការលើកកម្ពស់យុទ្ធសាស្ត្រសុខាភិបាលតែមួយការពង្រឹងសមត្ថភាពបុគ្គលិកវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ ជាដើម។
លោក ឆាវ៉ា ណេត ឃីមប្រាសឺតបានមានប្រសាសន៍ថាបន្តទៀតថា ការពង្រឹងធនធានមនុស្សវិស័យសុខាភិបាល ក្នុងការផ្តល់សេវា ការថែទាំ និងការគ្រប់គ្រងជំងឺឆ្លង ព្រមទាំងការបណ្ដុះបណ្ដាលគ្រូបង្គោល ធ្វើឲ្យប្រសើរឡើងតាមប្រព័ន្ធបញ្ជូនជំងឺពី ខ្មែរ ទៅថៃជា សម្ព័ន្ធមេត្រីភាព បង្កើតមន្ទីរពេទ្យ ភាគីទាំងពីរ បានព្រមព្រៀងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោយពន្លឿនការអនុវត្តសកម្មភាពនានាដូចជា យុទ្ធសាស្ត្រសុខាភិបាលតែមួយ យន្តការសហប្រតិបត្តិការ ក្នុងការពង្រឹងសមត្ថភាពនៅតាមបណ្តាច្រកព្រំដែន កិច្ចសហប្រតិបត្តិការមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព និងយន្តការនៃការឆ្លើយតបគ្រោះអាសន្ន រួមទាំងនិយតកម្មសុខភាព ពង្រឹងសមត្ថភាពលើការត្រួតពិនិត្យជំងឺឆ្លងតាមរយៈការចែករំលែកព័ត៌មានដោយប្រើបច្ចេកវិទ្យាថ្មីសមរម្យ។កិច្ចប្រជុំនោះភាគីទាំងពីរ បានព្រមព្រៀងបន្តពិភាក្សា លើកិច្ចសហប្រតិបត្តិការផ្នែកផ្សេងៗទៀត និងពង្រីកវិសាលភាពខេត្តគោលដៅផងដែរជាចុងក្រោយក៏មានជូននូវអនុស្សាវរីយ៍ដ៏ភាគីថៃដែលបានចូលរួមនោះផងដែរ។
Post a Comment