តើការបង្ហូរទឹកស្អុយរបស់ម្ចាស់កាស៊ីណូចិន កាស៊ីណូឧកញ៉ាលីយ៉ុងផាត់ និងកាស៊ីណូឧកញ៉ាលឹមហេង ចូលក្នុងអូរទី ១និងអូរទី២ នៅសង្កាត់អូស្មាច់ដោះស្រាយយ៉ាងណាហើយ.!ក្រោយពីររដ្ឋបាលក្រុងនិងមន្ទីរបរិស្ថានចុះទៅដល់ទីតាំងនោះកន្លងមក
ខេត្តឧត្តរមានជ័យ៖ប្រជាពលរដ្ឋរស់នៅសង្កាត់អូស្មាច់ ក្រុងសំរោង ជាច្រើនគ្រួសារបាននាំគ្នារអ៊ួ រទាំថា ការបង្ហូរទឹកស្អុយពីម្ចាស់កាស៊ីណូចិន កាស៊ីណូឧកញ៉ាលីយ៉ុងផាត់ កាស៊ីណូឧកញ៉ាលឹមហេង និងបណ្ដាផ្សារអូរស្មាច់ ទម្លាក់ចូលមកក្នុងអូរទី១ និងអូរទី២ធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងការរស់នៅពួកគាត់ប្រចាំថ្ងៃ និងបំផ្លិចបំផ្លាញបរិស្ថាន មច្ឆាក្នុងទឹក បានង៉ាប់ជាបណ្ដើរៗថែមទាំងកើតសត្វមូសច្រើនជាងមុន ដែលជាហានិភ័យ មានតែឯកឧត្ដម អភិបាលខេត្តទេទើបអាចជួយបាន។
កន្លងមកកាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤ រដ្ឋបាលក្រុងសំរោង ដឹកនាំដោយលោក ប៊ុត វ៉ាន់ ដេត អភិបាលក្រុងស្ដីទីនិងតំណាងលោក ផុន ចាន់ និលអភិបាលនៃគណៈអភិបាលក្រុងសំរោងរួមដំណើរដោយលោក រ៉ៃ រតនាអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សនិង បានសហការជាមួយលោកភួង លី ណាប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ និងមានការចូលរួមពីអាជ្ញាធរសង្កាត់អូរស្មាច់បានចុះទៅត្រួតពិនិត្យទីតាំងបង្ហូរទឹកសំណល់ នៅក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីស៊ត់ និងក្រុមហ៊ុនកាស៊ីណូរ៉ូយ៉ាល់រីស៊ត់ អូរស្មាច់មានការបង្ហូរចូលពិតមែន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយចំណុចអូរទីមួយ មានទឹកកង្វក់ ក្លិនស្អុយ។
តើនេះគឺជាភាពអន់ខ្សោយរបស់មន្ទីរពាក់ព័ន្ធនិងរដ្ឋបាលក្រុងសំរោងឬយ៉ាងណាបានជារាប់ខែរាប់ឆ្នាំ ទៅហើយដោះស្រាយបញ្ហាទឹកកាក់សំណល់ស្អុយ កខ្វក់ជូនប្រជាពលរដ្ឋមិនទាន់បាន ឬក៍ម្ចាស់កាស៊ីណូទាំងនោះមានអំណាចធំជាង ទើបមកដល់បច្ចុប្បន្នអាជ្ញាធរពាក់ពន្ធ័ ក្រុងខេត្ត ដោះស្រាយមិនសម្រេចបាច់ជូនពលរដ្ឋ។
យ៉ាងណាមិញប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ឬតាមដងអូរទី១ អូនទី២នៅតែរំពឹងជឿជាក់ថាអាជ្ញាធរជុំវិញខេត្តនិងឯកឧត្ដម មាន ចាន់ យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯក អាចរកដំណោះជូនប្រជាពលរដ្ឋនិងយកយុទ្ធសាស្ត្រឈ្នះឈ្នះ មកដោះស្រាយជូនពួក។
នៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៥ក្រុមការងារយើងក៍បានរាយការជូនលោក ផុន ចាន់ និល អភិបាលក្រុងសំរោង តាមប្រព័ន្ធtelegram អំពីបញ្ហាទឹកកាកសំណល់ ស្អុយដែលបង្ហូរចូលអូរទី១ និងអូរទី២ លោកបានបញ្ជាក់ចាំពិនិត្យឡើងវិញ។រីឯលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ មិនទាន់មានការឆ្លើយតបនោះទេព្រោះខលចូលគ្មានអ្នកទទួល ដាក់ចូលទៅក្នុង telegramមិនទានឆ្លើយតប។
ចំពោះការផ្សព្វផ្សាយខាងលើអង្គភាពយើងគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះគ្មានចេតនាជាន់ពន្លិចលើស្ថាប័នណាមួយនោះទេ។ បើសារមីពាក់ព័ន្ធមានចម្ងល់ឬចង់បកស្រាយលើបញ្ហាណាមួយអង្គភាពយើងរង់ចាំបកស្រាយជូនជានិច្ចរាល់ម៉ោងធ្វើការ តាមរបបសារព័ត៍៕ដោយ៖នាងខ្ញុំ ម៉ៅ រក្សា
Post a Comment