លោក វរសេនីយ៍ ឯក អន ឌា យក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ជូនអធិការទាំង ៩ក្រុង ស្រុក ចែជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងសិស្ស នៅតាមសាលារៀន ទាំង៩ ក្រុង ស្រុក
ខេត្តបន្ទាយមានជ័យ
លោក វរសេនីយ៍ ឯក អន ឌា ប្រធានការិយាល័យ អត្តសញ្ញាណប័ណ្ណខេត្តបន្ទាយមានជ័យ បានចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជូនដល់ អធិការទាំង ៩ ក្រុង ស្រុក ដើម្បីបន្តយកទៅចែក ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិងសិស្សសាលារៀន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លោក វរសេនីយ៍ ឯក អន ឌាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជូនដល់ប្រជាពលរដ្ឋ និងសិស្សសាលានោះគឺ
អនុវត្តតាមការណែនាំ និង បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យការិយាល័យលោក ចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិងសិស្សសាលារៀន ជូនដល់អធិការទង ៩ ក្រុង ស្រុក យកទៅចែកបន្ត។
លោក វរសេនីយ៍ ឯក អន ឌាបានបញ្ជាក់ឲ្យដឹងបន្តទៀតថា
ក្រៅចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិងសាលារៀន លោកស្នងការបានឲ្យកម្លាំងនគរបាលយកចិត្តទុកដាក់ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក ផលប៉ះពាល់ដោយគ្រឿងញៀន ផលប៉ះពាល់នៃគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់សល់ពីសម័យសង្គ្រាម និងជម្រុញដល់ពលរដ្ឋទើបគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នាកុំឲ្យយឺតយ៉ាវឲ្យសោះ។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កម្លាំងនគរបាលគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងការយាមល្បាត ត្រៀមកម្លាំងប្រចាំការ ២៤ម៉ោង ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុជាដើម៕ចាន់ណា
Post a Comment