ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ...!







នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមប្លែកវ៉ារី ប្រធានក្រុមប្រឹក្សា នឹងឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រះនេព្រះ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាលោកលោកស្រីជាអភិបាលអភិបាលរងកងតំណាងកម្លាំងទាំង៣ លោកមេឃុំ មេភូមិចូលរួមយ៉ាងច្រើនកុះករ។




លោកវ៉នវណ្ណា ប្រធានការិយាល័យបុគ្គលិកនៃរដ្ឋបាលខេត្តបន្ទាយមានអនុក្រឹត្យលេខ១១៧ អនក្រ តត តែងតាំងលោកហឿនវីរៈពីអភិបាលរងក្រុងប៉ោយប៉ែតទៅជាអភិបាលស្រុកព្រះនេព្រះជំនួសលោកគ្រូពៅដែលត្រូវផ្ទេរតំណែងទៅកាន់ជាអភិបាលរងខេត្តបន្ទាយមានជ័យ។




ក្រោយពីបានទទួលអនុក្រិតតែងតាំងជាអភិបាលស្រុកព្រះនេត្រព្រះរួចមកលោក ហឿន វិរះ ខិតខំបំរើការងារក្នុងរដ្ឋបាលស្រុក និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលស្រុកគោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងគាំទ្រ យុទ្ធសាស្ត្របញ្ចកោណរដ្ឋាភិបាលបញ្ហាអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។




ជាចុងក្រោយ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើរដល់អភិបាលស្រុកព្រះនេព្រះដែលទើបនឹងទទួលតំណែងថ្មីថា÷សូមឱ្យមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហា អោយកាន់តែល្អ ប្រសើរ ជាងមុន។



 ព្រោះតែស្ថានភាព ស្រុក ព្រះនេត្រព្រះព្រោះមានភាពស្មុគស្មាញបន្តិច ដូចជាភូមិសាស្ត្រ តំបន់២ តំបន់៣ដីបឹងទន្លេសាប នឹងជីវភាពប្រជាពលរដ្ឋដែលភាគច្រើនប្រកបរបរកសិកម្មដូច្នេះលោកអភិបាលស្រុកត្រូវចុះឲ្យដល់មូលដ្ឋានភូមិឃុំដើម្បីស្វែងយល់អំពីសុខទុក្ខមូលដ្ឋាន ដែលប្រជាពលរដ្ឋគាត់ចង់បានអ្វីហើយត្រូវដោះស្រាយជូយពួកគាត់ឲ្យចំគោលដៅ។










ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍សង្កាត់មានសុវត្ថិភាព បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ៕

Powered by Blogger.