លោក កែ សួន សុភាពចូល រួម ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក ក្រុងសិរីសោភ័ណ និង ស.ស.យ.ក. មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក ក្រុងសិរីសោភ័ណ និង ស.ស.យ.ក. មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
បានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
នៅក្នុងសាល ធំគេហដ្ឋាន ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ ស្ថិតនៅជើងភ្នំដូងព្រះ ភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន
បាន ដោយមានការចូលរួម លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលរងខេត្ត លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក ជាមសុខ ប្រធានក្រុមប្រឹក្សាក្រុង សិរីសោភ័ណ ចៅសង្កាត់ទាំង៧ កងកម្លាំងទាំង៣ប្រភេទ
លោក លោកស្រី អនុប្រធានសមាជិកអចិន្ត្រៃយ៍ សមាជិកសមាជិកា ស.ស.យ.ក ក្រុមការងារអភិវឌ្ឍន៍ និងបងប្អូនប្រធាន អនុប្រធាន យុវជនខេត្តបន្ទាយមានជ័យជាង៣០០នាក់។
ជាកិច្ចចាប់ផ្តើម លោក ហុឹលរ៉ាយ៉ា បានអាន សេចក្តីប្រកាស លេខ ០៧៦/២៤ ស.ស.យ.ក បជ និង លេខ ០០៧ / ២៥ ស.ស .យ.ក បជ ស្តីពី ការកែសម្រួល និង បំពេញបន្ថែមសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
យោងតាមលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអនុម័តដោយមហាសន្និបាតលើកទីពី ៣ ខែវិច្ឆិកាឆ្នាំ២០១២
យោងតាមបទបញ្ជាផ្ទៃក្នុងសហភាពសហព័ន្ធយុវជនកម្ពុជាស្ដីពីការទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។ សម្រេចត្រូវបានកែសម្រួលនិងបំពេញបន្ថែមគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ ដែលមានឈ្មោះដូចខាងក្រោម
១លោក ស្រេងសុផល ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយស ២លោក ដាណែលត្រូវបានតែងតាំងជាប្រធាន និង អនុប្រធាន សមាជិកជាច្រើននាក់ទៀត ២ត្រូវបានបង្កើតសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា លើវិស័យ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដីខេត្តបន្ទាយមានជ័យចំនួន ៩០ នាក់ ១ប្រកាសតែងតាំង លោកមាស ដារ៉ា ជាប្រធាន និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធាន ចៅសង្កាត់ទាំង៧ទៀតផង។
ក្រោយពីទទួលបានសេចក្តីសម្រេចរួចមក លោកតាណែល និង លោក មាសដារ៉ា ប្តេជ្ញាថាគោរពឲ្យបានម៉ឺងម៉ាត់ហ្មត់ចត់ និងដោយស្មោះស្ម័គ្រនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចដាក់ចេញ និងគោរពប្រតិបត្តិបានខ្ជាប់ខ្ជួន ច្បាស់លាស់ដោយ ស្មារតីម្ចាស់ការ ទទួលខុសត្រូវខ្ពស់នូវគោលការណ៍ដឹកនាំ អភិបាលកិច្ចល្អ ផែនការយុទ្ធសាស្ត្រ ដែល ថ្នាក់ដឹកនាំ និងសន្និបាតគណៈកម្មាធិការកណ្តាលបានដាក់ចេញ ប្តេជ្ញាថែរក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារ យុវជនផ្សេងៗទៀត ក្រោមឆ័ត្រកម្លាំងសាមគ្គីក្នុងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងការចូលរួមចំណែកអនុវត្តសកម្មភាព ដើម្បីការអភិវឌ្ឍ លើកស្ទួយសង្គមជាតិ មាតុភូមិ និងប្រជាជន រីកចម្រើន ថ្កុំថ្កើងស្ថិតស្ថេរតរៀងទៅ និងជាកម្លាំងស្នូលដ៏រឹងមាំ ក្រោមការដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងការដឹកនាំនៅ ថ្នាក់ខេត្ត ដើម្បីការពារបានរាល់សមិទ្ធផលកើតចេញពីតម្លៃនៃសុខសន្តិភាព ការអភិវឌ្ឍសម្រាប់ប្រជាជន យុវជនជំនាន់នេះ និងយុវជនជំនាន់ក្រោយៗទៀតកងកម្លាំងទាំង៣ប្រភេទផងដែរ។
ចុងបញ្ចប់ លោក កែ សួន សុភាព បានធ្វើការដាស់តឿនដល់
លោក ដា ណែល និង លោក មាសដារ៉ា ត្រូវ ឲ្យចេះគោរពឲ្យបានម៉ឺងម៉ាត់ហ្មត់ចត់ ឲ្យអស់ពីសមត្ថភាព ប្រកបដោយសក្ដានុពលទាំងក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ក៏ដូចជាយុវជនទូទាំងក្រុង ឲ្យមានសមត្ថភាពចំណេះ ជំនាញ សីលធម៌ និងក្លាយជាកម្លាំងដែលគោរពស្រឡាញ់សន្តិភាពនិងគោរពវីរៈភាពនៃការអភិវឌ្ឍពិតប្រាកដ ខិតខំពង្រឹងពង្រីក កសាងកម្លាំងសាមគ្គីរបស់មហាគ្រួសារសហភាពសហព័ន្ធកម្ពុជា ក្នុងរចនាសម្ព័ន្ធ និងខ្សែរយៈចាត់តាំងគ្រប់ថ្នាក់ក្នុងក្រុង និងក្របខណ្ឌរួម ចូលរួមអនុវត្តមាគ៌ា និងគោលការណ៍ដឹកនាំ ឯកភាពជាធ្លុងមួយដោយស្មោះត្រង់ពិតប្រាក នូវវីរៈភាពយុវជនរៀមច្បង បន្តចូលរួមសកម្មភាពអភិវឌ្ឍន៍ស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជា ថែរក្សាគុណតម្លៃស្ថាប័នមួយនេះមាននិរន្តរភាព តាមរយៈការតភ្ជាប់បណ្ដុះគំនិត អភិវឌ្ឍន៍សមត្ថភាព ដឹកនាំប្រកបដោយគុណធម៌ សីលធម៌ មនុស្សធម៌ គុណតម្លៃប្រាកដនិយមស្វាហាប់ និងហ្មត់ចត់និងត្រូវ គាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកើតចេញពីការបោះឆ្នោត គាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជា៕
Post a Comment