ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារ និងជម្រុញការអនុវត្តគោលនយោបាយភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព
ពោធិ៍សាត់ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយភូមិ.ឃុំសង្កាត់មានសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ ក្នុងនោះមានប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច នៃអធិការដ្ឋាននគរបាលស្រុកក្រគរ, ប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងត្រួតពិនិត្យស្នាក់ការបណ្តោះអាសន្ន និងទីតាំងសាងសង់សំណង់ប៉ុស្តិ៍រឹង របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង។
ក្នុងការអញ្ជើញចុះត្រួតពិនិត្យនេះដែរ ក៏មានអញ្ជើញចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ លោកអនុប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកស្នងការរងផែនការងារសេនាធិការ លោកអភិបាលស្រុកក្រគរ និងក្រុងពោធិ៍សាត់ លោកនាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការ អធិការរង លោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ ។
ក្រោយពីបានស្តាប់នូវមតិចូលរួមរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការនគរបាលស្រុក.ក្រុង លើការអនុវត្តការងារប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋ លទ្ធផលកិច្ចសហប្រតិបត្តិការ ការអនុវត្តនីតិវិធី ការរក្សាការពារសន្តិសុខ សុវត្ថិភាព នៅតាមមូលដ្ឋាន និងការល្បាតទ្រោលសភាពការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនរួចមក ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការអរគុណនូវការដឹកនាំរបស់ថ្នាក់ដឹកនាំគណៈអភិបាលខេត្ត គណៈស្នងការដ្ឋាន លោកអធិការ លោកនាយប៉ុស្តិ៍ ធ្វើឲ្យកម្លាំងប៉ុស្តិ៍មានការខិតខំប្រឹងប្រែងអនុវត្តការងារ ការគ្រប់គ្រង បង្ការ និងបំបាត់សមត្ថភាពប្រសិទ្ធភាពមុខសញ្ញាបង្កបទល្មើស និងការអុកឡុកពីក្មេងទំនើង ការអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ដិភាព និងអនុវត្តទម្រង់ទាំងបួន របស់ការងារនគរបាល និងសហគមន៍នៅមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ និងកាត់បន្ថយបទល្មើសកើតឡើង ទៅលើប៉ុស្តិ៍ដែលបានអនុវត្តបានល្អ ក្នុងនោះដែរប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនូវមានភាពខ្វះខាតក្នុងការអនុវត្ត ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍ បន្តពង្រឹងអនុវត្តការងារនគរបាល និងសហគមន៍ លើទាំងបួនទម្រង់ ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ. ឃុំ មានសុវត្ថិភាព ត្រូវតម្លើងបញ្ជីមុខសញ្ញា តាមដានសកម្មភាពជនខិលខូចចូលមកធ្វើការញោះញុងឲ្យប្រជាពលរដ្ឋចូលរួមចលនាប្រឆាំងផ្សេងៗ ទន្ទឹមនឹងនេះ នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងការអនុវត្តការងារគ្រប់គ្រងមនុស្ស ធ្វើបញ្ជីការចូលមកស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លី និងរយៈពេលយូរឲ្យបានត្រឹមត្រូវច្បាស់លាស់ ពង្រឹងការងារគ្រប់គ្រងអាវុធ ជាតិផ្ទុះ ធ្វើការចុះសម្រង់បញ្ជីមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានអាវុធប្រើប្រាស់ហើយយកទៅគេហដ្ឋាន បន្ថែមនេះត្រូវចុះត្រួតពិនិត្យតាមខ្នងផ្ទះលើសម្ភារៈប្រើប្រាស់ ដែលអាចប្រើជាអាវុធធ្វើសកម្មភាពបង្កបទល្មើសផ្សេងៗ ពង្រឹងការងារគ្រប់គ្រងមធ្យោបាយ ម៉ូតូ រថយន្ត គោយន្តកន្ត្រៃ របស់គ្រួសារនីមួយៗ ពង្រឹងការងារគ្រប់គ្រងមុខរបរពិសេសលើទីតាំងលក់ដូរ ឧបករណ៍អាចកែឆ្នៃ និងបំភាន់បន្លំ បម្រើដល់ការប្រព្រឹត្តបទល្មើស ពង្រឹងចលនាប្រជាការពារ រៀបចំផែនការសកម្មភាពអនុវត្តការងារប្រចាំថ្ងៃឲ្យបានច្បាស់លាស់ ក្នុងនោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានប្រគល់ជូនឯកសណ្ឋានឈុត ក្នុងមួយនាក់មួយកំប្លេ នៃប៉ុស្តិ៍នគរបាលនីមួយៗ នឹងស្ទីកគ័រសម្រាប់ដៅគោលដៅកើតបទល្មើសញឹកញាប់ គោលដៅងាយប្រឈម និងបម្រើការងារផ្សេងៗទៀត ៕
Post a Comment