លោក ឃូ ពៅ អតីតអភិបាលស្រុកព្រះនេត្រព្រះត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ....!

 






បន្ទាយមានជ័យ÷លោក ឃូពៅ ត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្ត បន្ទាយមានជ័យជំនួសលោកង៉ោម៉េងជ្រួន ដែលដល់អាយុត្រូវចូលនិវត្តន៍ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៧  ខែកុម្ភះ  ឆ្នាំ ២០២៥ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ  តំណាង ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា |ខេត្តនិងសមាជិកអង្គភាពទាំង៣ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំចៅ សង្កាត់ និងសមាជិកសមាជិកានៃអង្គពិធីទាំងមូល រាប់រយនាក់បានចូលរួម។



លោក អ៊ួង ចន្ទី ប្រធាននាយកដ្ឋានបុគ្គលិក មន្ត្រី រាជការស៊ីវិល និងមន្តីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ របស់រាជរដ្ឋភិបាលកម្ពុជាលេខ : ១៦.អនុ ក ភ ត ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាស កតែងតាំង លោក ឃូ ពៅ ចូលកាន់មុខ តំណែង ជាអភិបាល រងខេត្តបន្ទាយមានជ័យ រួចមកលោក ឃូពៅ ក៏បានឡើងប្តេជ្ញាចិត្តថា ខិតខំបំរើការងារក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលខេត្ត គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ។ 



ក្នុងនេះ  ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក ឃូ ពៅ ដែលបានខិតខំបំរើជាតិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកបានល្អ  ហើយត្រូវ បន្តសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើនបន្ត ឯកឧត្តមបានជម្រុញដល់អភិបាលរងខេត្ត ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ 




ត្រូវចេះរួមសហការគ្នា អនុវត្តគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពលុបបំបាត់ភាពអសកម្មនានាទាំងល្បែងស៊ីសងក្មេងទំនើងនិងការឆបោកតាម onlinដើម្បីកែប្រែមុខមាត់ខេត្តឲ្យកាន់តែល្អប្រសើរថែមទៀតហើយត្រូវធ្វើការអភិវឌ្ឍន៍ជាប់ជាប្រចាំ។ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕





















    

Powered by Blogger.