ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ទម្ងន់២១.៤០ក្រាម

 



  (ពោធិសាត់)ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ភ្នំក្រវ៉ាញ ក្រុងពោធិ៍សាត់ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលោកតាឃ្លាំងមឿង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។

បានឃាត់ខ្លួនជនសង្ស័យ ២នាក់
១-ឈ្មោះ ខី ខេង ភេទប្រុស  អាយុ ៣៧ ឆ្នាំ​ មុខរបរ​ ជាងឈើ រស់នៅគក  សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​
២-ឈ្មោះ សំ គង្គា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ដកហូតបានវត្ថុតាងរួមមាន
១-គ្រឿងញៀនIce២កញ្ចប់ ទម្ងន់២១.៤០ក្រាម ២-ទូរស័ព្ទ០២គ្រឿង
៣-ម៉ូតូ០១គ្រឿង
៤-ជញ្ជីង០១គ្រឿង
៥-ដែកកេះ០៥
៦-ឆាំចូកថ្នាំ៣
៧-ថងសម្រាប់ច្រកថ្នាំមួយចំនួន
៨-ប្រអប់ដាក់ថ្នាំ០១
៩-ធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផល វិជ្ជមាន (+)

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងបានប្រគល់អោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ ។



Powered by Blogger.