កម្លាំងអាវុធស្រុកឯកភ្នំឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

 



(បាត់ដំបង)ដោយយោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង១៥"០០នាទីថ្ងៃទី១១ខែ កុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអូរខ្សី ភូមិថ្វាង ឃុំ កោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
កម្លាំងជំនាញមូលដ្ឋាន អ ហ ស្រុកឯកភ្នំបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់
  ១-ឈ្មោះ អ៊ុន សំនៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ បាក់ព្រា ឃុំ ព្រៃចាស់ ស្រុកឯកភ្នំ
  ២-ឈ្មោះ វាំង ស៊ុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិបឹងទឹម ឃុំ តាប៉ុនស្រុកសង្កែ
  ៣- ឈ្មោះ សយ ស៊ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ បាក់ព្រា ឃុំ ព្រៃចាស់ ស្រុកឯកភ្នំ
        ដកហូតវត្ថុតាងរួមមាន៖
   ១- ម្សៅក្រាមពណ៍សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០២ កញ្ចប់ ទម្ងន់ ២.១៩ ក្រាម ទាំងសំបក
   ២- អំពូលទែម៉ូម៉ែត្រ(សម្រាប់ប្រើប្រាស់គ្រឿងញៀន)ចំនួន ០១ ដែលមានសារធាតុញៀនជាប់នៅក្នុងនោះ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត
   ៣- ទូរស័ព្ទចំនួន៣គ្រឿង
-ម៉ាកអូពោចំនួន០២គ្រឿង
-ម៉ាកទិចណូចំនួន១គ្រឿង
   ៤ - ការណូតស្មាច់ចំនួន០១គ្រឿងប្រវែង៦.៣ម៉ែត្រ មានបំពាក់ម៉ាស៊ីន១៨ សេស
    បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញ អ ហ ខេត្តដើម្បីចាត់ការតាមនីតិវិធី ។




Powered by Blogger.