មន្រ្តីនគរបាលចំនួន៤០នាក់មកពីខេត្តចំនួន០៤ទទួលការបណ្តុះបណ្តាលជំនាញពិនិត្យកន្លែងកេីត ហេតុបឋមនិងការងារកោសល្យវិច័យ៖
(បាត់ដំបង)នៅព្រឹកថ្ងៃទី១០ខែ កុម្ភៈឆ្នាំ២០២៥ ដោយបានការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនិងលោក Nick Rose នាយករង នៃអង្គភាពការពារកុមារ (CPU), បាន អញ្ជេីញជាអិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនៅទីកន្លែងកើតហេតុបឋម ។
ពិធីនេះរៀបចំធ្វេីនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពី ក្រុមការងារជំនាញនៃអង្គភាព (CPU) ប្រតិភូអមដំណេីរ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកស្នងការ ស្នងការរងនៃខេត្តពាក់ព័ន្ធ បានចូលរួមជាកិត្តិយសដោយមានសិក្ខាកាមចំនួន ៤០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ ៕
Post a Comment