លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូនដល់អតីតយុវជនចំនួន១៨គ្រួសារ ដែលរស់នៅស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងគណៈស្នងការបានចុះសួរសុខទុក្ខ សំណេះសំណាលអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន១៨ គ្រួសារ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា អ្វីៗដែលបានកើតមានឡើងក្នុងបច្ចុប្បន្ននេះ ពិសេសគឺសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ពោរពេញដោយស្នាមញញឹមនិងការអភិវឌ្ឍ ចាប់ពីទីក្រុងដល់ជនបទទាំងនេះគឺជាគុណបំណាច់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ក្នុងការធ្វើពលិកម្មគ្រប់សព្វឧបសគ្គស្ទើរពេញមួយជីវិត។ ពេលនេះអតីតយុទ្ធជនយើងត្រូវបានឈប់សម្រាប់ពីការងារបម្រើប្រជាជន និងប្រទេសជាតិដោយច្បាប់កំណត់ ហើយបានវិលត្រឡប់ទៅកសាងជីវភាពជាមួយក្រុមគ្រួសារវិញ។ ក្នុងនោះដែរប្រមុខរាជរដ្ឋាភិបាល បានផ្តល់ដីសម្រាប់ធ្វើកសិកម្មនិងជួយសាងសង់លំនៅឋាន ជូនចំពោះគ្រួសារអតីតយុទ្ធជនក្រីក្រ មានប្រាក់សោធន៍និវត្តន៍ និងទទួលបាននូវការគាំពារសង្គមគ្រប់ៗគ្នាផងដែរ។
លោកស្នងការបានក្រើនរំលឹកបន្ថែមទៀតថា សូមឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់នាំគ្នាចូលរួមថែរក្សាការពារនូវសន្តិភាព ដែលបានមកពីញើសនិងឈាមរបស់យើងគ្រប់ៗគ្នា ឱ្យបានគង់វង្សដើម្បីភាពសុខសាន្តដល់កូនចៅជំនាន់នេះនិងជំនាន់ក្រោយ។ ទន្ទឹមនេះខិតខំចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដផងដែរ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស ថេង ព្រមទាំងគណៈស្នងការ ក៏បានពាំនាំនូវ អំណោយជូនដល់គ្រួសារ ទាំង១៨គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន មី០១កេស ទឹកស៊ីអ៉ីវ ០១យួរ អង្ករ ២០គីឡូក្រាម ថវិកាចំនួន ៥ម៉ឺនរៀល និងបានផ្តល់ថវិកាដល់កម្លាំងនៅប្រចាំការ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង និងប្រជាការពារ ក្នុងម្នាក់៥ម៉ឺនរៀល ព្រមទាំងប្រគេនទេយ្យទាននិងបច្ច័យជូនព្រះសង្ឃ នៅវត្ត ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងផងដែរ៕
Post a Comment