កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកម្លាំងអាវុធហត្ថស្រុកមោងឬស្សីចាឃាត់ខ្លួនជនសង្ស័យ ៧ នាក់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន
(បាត់ដំបង)យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន និងអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង១៦និង៤០នាទីនៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង កម្លាំងការិយាល័យ ជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់:
១.ឈ្មោះ គឹម វណ្ណៈ ហៅ សៀ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ០២ដីកា)
២.ឈ្មោះ ដន ដេត ហៅ អាសុង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិកូនព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
៣.ឈ្មោះ រឿត រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៤.ឈ្មោះ វឿន សុជៀន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិចក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៥.ឈ្មោះ សឿត ស៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចាក់បាស់ ភូមិកូនព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
៦.ថាច់ ដូង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ធ្វើស្រែ មុខរបរ ធ្វើស្រែ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
៧.ឈ្មោះ ណាន សុភក្តី ភេទ ស្រី អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
វត្ថុតាងដកហូតរួមមាន :
-គ្រឿងញៀនប្រភេទម្សៅក្រាមពណ៍សថ្លា( ice ) ចំនួន០២ កញ្ចប់ ទម្ងន់ ១.០៧ ក្រាម ( ថ្លឹងទាំងសំបក )
-ទូរស័ព្ទ ចំនួន ០៥ គ្រឿង
-កាំភ្លើង ហ្គាស ចំនួន ០១ដើម
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
-ពូថៅ ចំនួន ០១ ដើម
-កាំបិត ចំនួន ០២ដើម
-ទែម៉ូម៉ែត ចំនួន ០២
-ផ្លាកលេខម៉ូតូ ចំនួន ០៣
-ជញ្ជឹងសម្រប់ថ្លឹងគ្រឿងញៀន ចំនួន ០១
-ម៉ាស៊ីនបូមទឹក ០១ គ្រឿង
-ម៉ាស៊ីនគោយន្ត ០១ គ្រឿង
-ម៉ូទ័របូមទឹក ០១ គ្រឿង
-អាគុយ ០៦ គ្រឿង
-ម៉ាស៊ីនបូមខ្យល់ ០១ គ្រឿង
-អាំងវិចទ័របញ្ចូលអាគុយ ០១ គ្រឿង
-ឧបករណ៍ផ្សាដែក ០១ គ្រឿង
-ម៉ូតូ ០៨ គ្រឿង
សម្ភារវត្ថុតាងដកហូតខាងលើ ជំនាញកំពុងស្រាវជ្រាវពាក់ព័ន្ធបទល្មើស ទទួលផលចោរកម្ម និងស្វែងរកម្ចាស់សម្ភារទាំងនោះ ដើម្បីមានចំណាត់ការបន្តទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី ។
Post a Comment