ជនជាតិខ្មែរចំនួន ០៥នាក់ ស្រី ០២នាក់ រងគ្រោះដោយអំពើរជួញដូរមនុស្សត្រូវបានភាគីថៃប្រគល់ជូនកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត...!
បន្ទាយមានជ័យ÷នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១និង៤៥នាទី ប៉ុស្តិ៍បានសម្របសម្រួលដំណើរចូលប្រទេស ជូនដល់ក្រុមការងារក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ ចំនួន ១២នាក់ និងរថយន្ត ០៣គ្រឿង ដឹកនាំដោយលោកស្រី ព្រីសាកាន អាឆាកនលោក ប្រធានក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស ដែលបាននាំជនរងគ្រោះដោយអំពើជួញដូរមនុស្សជនជាតិខ្មែរចំនួន ០៥នាក់ ស្រី ០២នាក់ មកធ្វើការប្រគល់-ទទួល ជាមួយលោកស្រី ឈាន មានិត ប្រធានមជ្ឈមណ្ឌលសំចត នៅមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។
ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ នឹងត្រឡប់ទៅវិញនៅពេលដែលធ្វើការប្រគល់-ទទួលជនរងគ្រោះចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែល នោះផងដែរ៕
Post a Comment