លោក ម៉ម បូរ៉ាត់ចូលរួម បើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភ ក្រោមប្រធានបទ ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដនិងការគ្រប់គ្រងការធ្វើអាជីវកម្ម អំបិលអ៊ីយ៉ូត នៅខេត្តបន្ទាយមានជ័យ

 



បន្ទាយមានជ័យ÷ព្រឹក ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៥ នេះក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ អាហារូបត្ថម្ភ ក្រោមប្រធានបទ ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ និងការគ្រប់គ្រងការធ្វើអាជីវកម្ម អំបិលអ៊ីយ៉ូត នៅខេត្តបន្ទាយមានជ័យ។ពិធីនេះមានការចូលរួម លោក ម៉ម បូរ៉ាត់ អនុប្រធានប្រចាំការ នៃគណៈកម្មការបច្ចេកទេស អន្តរក្រសួង នៃក្រុមប្រឹក្សាស្ដីពីអាហារូបត្ថម្ភជាតិ ក្រសួងផែនការ លោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ព្រំសុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ និង សិក្ខាកាមប្រហែល៧៥ នាក់។



ជាកិច្ចចាប់ផ្តើម លោក ស្រី ព្រំសុីណា បានមានប្រសាសន៍ថា ថ្ងៃនេះខេត្តបន្ទាយមានជ័យក្នុងសាលប្រជុំ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការលើក កម្ពស់អាហារូបត្ថម្ភ ក្រោមប្រធានបទ ការយល់ដឹង អំពី សារៈសំខាន់នៃ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ និងពង្រឹងការអនុវត្តអនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ ដែលបានរៀបចំឡើង ដោយនាយកដា្ឋនលើកកម្ពស់អាហារូបត្ថម្ភ នៃអគ្គនាយកផែនការ ក្រសួងផែនការ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោក ស្រី ព្រំសុីណា បានមានប្រសាសន៍ថាបន្តទៀតថាសិក្ខាសាលានេះក្នុងគោលបំណង អភិវឌ្ឍមូលធនមនុស្ស និងសង្គមជាតិប្រកបដោយចីរភាព ជាពិសេសដើម្បីជោគជ័យ
ក្នុងគោលដៅលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងលើកម្ពស់
ស្ថានភាពអាហារូបត្ថម្ភ នៅកម្ពុជាជាពិសេសស្ត្រី និងកុមារ ។
ក្នុងនោះលោក ឈឿន ក្រៃយ៉ុងបានមានប្រសាសន៍ថាសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ អាហារូបត្ថម្ភ ក្រោមប្រធានបទ ការយល់ដឹងអំពីសារៈសំខាន់ការប្រើប្រាស់អំបិលអ៊ីយ៉ូដ  និងស្ដីពីការគ្រប់គ្រងការធ្វើ អាជីវកម្មអំបិលអ៊ីយ៉ូដ  និងដើម្បីរំលឹកពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្ត្រ នៃការអនុវត្ត ពិសេសការចរាចរ និងការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដមកក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើយ៉ាងណារក្សាឲ្យបាននូវចីរភាព នៃកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដក្នុងអំបិលជាសកលក្នុងព្រះរាជាណាចក្រកម្ពុជាតទៅអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈផងដែរ។



ក្នុងចុងកម្មវិធី លោក ម៉ម បូរ៉ាត់បានមានប្រសាសន៍ថា ក្នុងនាមលោក ជាគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃក្រុមប្រឹក្សា
ស្ដីពីអាហារូបត្ថម្ភជាតិ ក្រសួងផែនការ លោកបាន ជម្រុញឲ្យសិក្ខាកាមទាំងអស់ ត្រូវ ខិតខំប្រឹងប្រែងស្តាប់ក្នុងសិក្ខាសាលានេះឲ្យបានយល់ដឹងដើម្បីជំនួយស្មារតីវិជ្ជាជីវៈ និងមាន មនសិការជាតិ ដើម្បីឈានទៅលុបបំបាត់ឲ្យបានរាល់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាជាពិសេសស្ត្រី និងកុមារ ទន្ទឹមនឹងនេះដែរលោក ស្នើ ដល់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ អភិវឌ្ឍនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមជួយរួមចំណែកជំរុញនិងឧបត្ថម្ភគាំទ្រដល់កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាជាបន្តទៀត ដើម្បីរក្សាចីរភាព ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ត្រី និងកុមារ  នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបាននិយាយបន្តទៀតថា ដើម្បីទទួលបានជោគជ័យសម្រាប់ការអនុវត្តបន្ត លោក បានជំរុញ លោក លោកស្រី ដែលកំពុង ចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ សូមចូលរួមផ្តល់មតិ និងផ្តល់អនុសាសន៍ល្អៗ ដើម្បីរួមចំណែកធ្វើឲ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាពស្របតាមគោលដៅ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ថាត្រូវលុបបំបាត់ឲ្យបានជាស្ថាពរនូវបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ជាពិសេសគឺបញ្ហាកង្វះជាតិអ៊ីយ៉ូដឲ្យបានដាច់ខាតផងដែរ៕











Powered by Blogger.