លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ដឹកនាំកិច្ចប្រជុំ ជម្រុញការអនុវត្តគោលនយោបាល ភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព និងការអនុវត្តការងារនគរបាល និង សហគមន៍

 



ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំ ជម្រុញការអនុវត្តគោលនយោបាយ ភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព និងពង្រឹងការងារនគរបាល និងសហគមន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហៀង សុីថា ស្នងការរង ផែនការងារសេនាធិការ ដោយមានការអញ្ជើញចូលរួមពី លោកនាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយការិយាល័យសរុបវិភាគ លោកអធិការនគរបាលក្រុង.ស្រុក អធិការរង ទទួលការងារសេនាធិការ  លោកនាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា  បានមានប្រសាសន៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ បទល្មើសមានការថយចុះ នេះជាលទ្ធផលបង្ហាញពីខិតខំប្រឹងប្រែងអនុវត្តការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល លើការអនុវត្តគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អ ។ លោកស្នងការរងបន្តថា លោកអធិការ ត្រូវបន្តជម្រុញ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវតែមានផែនការសកម្មភាពសម្រាប់ឲ្យបណ្តាប៉ុស្តិ៍អនុវត្ត ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព លើការងារស្នូលទាំង៧ ឲ្យបានល្អប្រសើរ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងចាប់ពី ប៉ុស្តិ៍នគរបាលរដ្ឋបាលមកដល់អធិការដ្ឋាន ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងឆន្ទៈ យកចិត្តទុកដាក់ បន្តការអនុវត្តការងារនគរបាល និងសហគមន៍ នឹងត្រូវធ្វើការចុះផ្សព្វផ្សាយភូមិ.ឃុំមានសុវត្ថិភាព និងវេទិកាសាធារណៈ ឲ្យបានយ៉ាងតិច៨លើកក្នុងមួយខែ កសាងផែនការសកម្មភាព ស្របតាមផែនការយុទ្ធសាស្ត្ររបស់អធិការដ្ឋាន ប៉ុស្តិ៍ត្រូវបង្កើតកម្មវិធីការងារប្រចាំថ្ងៃ ឲ្យកម្លាំងអនុវត្តការងារ លោកនាយ នាយរងប៉ុស្តិ៍ ត្រូវចុះជាប់ជាមួយកម្លាំងប្រជាការពារ ក្នុងពេលអនុវត្តន៍ការងារ ដើម្បីធានាបានប្រសិទ្ធភាព ជម្រុញចលនាប្រជាការពារ កសាងកម្លាំង ជម្រុញប្រជាពលរដ្ឋ  ហ៊ានផ្តល់ព័ត៌មានរាយការណ៍ ជូនសមត្ថកិច្ច លើរាល់សកម្មភាពបទល្មើស រក្សាបាននូវបរិស្ថាន  និងអនាម័យល្អស្អាត មានតួនាទី ទទួលខុសត្រូវ លើការងារសន្តិសុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រូវពង្រឹងការងារគ្រប់គ្រងមនុស្ស  ការគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រប់គ្រងមធ្យោបាយ និងគ្រប់គ្រងអាជីវកម្មមុខរបរពិសេស បម្រើដល់សកម្មភាពបទល្មើស ដើរល្បាត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់ការកើតឡើងនៃបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ពង្រឹងត្រួតពិនិត្យ និងបង្ក្រាប លើបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ  និងក្មេងទំនើង៕
























Powered by Blogger.