ពិធីបុណ្យឆ្លងសាលាសតិប្បដ្ឋានវិបស្សនានិងព្រះវិហារ វត្តសាលរង្សីយារាមស្រះរង្សី ក្នុងឃុំស្រះរាំង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

 



បន្ទាយមានជ័យ÷ព្រះមុនីរក្ខិតរង្សី សៀង សុង ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះគ្រូសិរីមង្គល ព្រះអនុគណស្រុកមង្គលបូរី លោក ឈឿង ក្រៃ យ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិកាយោធភូមិភាគទី ៥ លោកឧត្តមសេនីយទោ តឹក ប៊ុនធឿន ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកមង្គលបូរី ជាព្រះចៅអធិការវត្តសាលរង្សីយារាមស្រះរាំង លោកបៀវថាន ប្រធានមន្ទីរ ធម្មការសាសនាខេត្តបន្ទាយមានជ័យ
ប្រធានមន្ទីរអង្គភាព ជុំវិញខេត្តបន្ទាយមានជ័យ លោកមេឃុំ លោកមេភូមិ និង ពុទ្ធបរិស័ទជាច្រើនពាន់នាក់ បានចូលរួមពិធីបុណ្យឆ្លងសាលាសតិប្បដ្ឋានវិបស្សនានិងព្រះវិហារ វត្តសាលរង្សីយារាមស្រះរង្សី ក្នុងឃុំស្រះរាំង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិត ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៥ ។



ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ បានមានសង្ឃដិការថា ថ្ងៃនេះ ក្នុង ស្រះរាំងទាំងមូលបានធ្វើបុណ្យឆ្លង ព្រះវិហារដែលបានជួសជុលរួច និង សាលាសតិប្បដ្ឋានវិបស្សនាដែលទើបនិងកសាងរួច ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ព្រះអង្គគ្រូ សច្ចធនោ ប៉ែន សាវុធបានមានសង្ឃដិការថា វត្តស្រះរាំងមានកំណើតដំបូង ស្ថិតនៅភូមិស្រះរាំងចាស់ ឃុំតាឡំ ស្រុកមង្គបូរី ខេត្តបាត់ដំបង ចាប់ពីឆ្នាំ ១៩២៥ ដល់ឆ្នាំ ១៩៣១ បានរើវត្តស្រះរាំងមកកសាងទីតាំងថ្មី បច្ចុប្បន្នស្ថិតក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដែលមានផ្ទៃដីក្រឡាសរុប៤០.១៦៧ម៉ែត្រ ការ៉េ ពីសម័យដើមប្រជាពលរដ្ឋគេនិយមហៅភូមិស្រះក្រូច វត្តស្រះរាំងមានចៅអធិការ ចំនួនសរុប ៩ ព្រះអង្គ ព្រះអង្គគ្រូ សច្ចធនោ ប៉ែន សាវុធ ជាចៅអធិការទី៩ ។




ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ បានមានសង្ឃដិការថាបន្តឲ្យដឹងទៀតថាតាមរបាយការណ៍ការកសាងសមិទ្ធិផលនានាបាប់ពីឆ្នាំ២០១១ - ២០២៥ បច្ចុប្បន្ន កសាងសមិទ្ធិផលយ៉ាងច្រើនក្នុងមានចាក់បេតុងក្នុងក្រាលការ៉ូឡា ធ្វើប្រព័ន្ធលូរំដោះទឹក លុបស្រះមុខវត្ត ដាក់លូរធ្វើសាលាសតិប្បដ្ឋាន ជុសជុលព្រះវិហានិង លាបថ្នាំ ធ្វើកញ្ចុះតូចធំនិងដោះដូរចេយតិយ និង កំពុងកសាងរបងវត្ត បន្ត។
ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ បានមានសង្ឃដិការថាបន្តទៀតថា បានកសាងសាលាសតិប្បដ្ឋានវិប្បស្សនានេះមានទំហំ១.៨៣២ ម៉ែត្រចំណាយថវិកា សរុបទាំងអស់២១៥.០០០ដុល្លា ។ ចំណែកព្រះវិហារជុសជុលនិងលាបថ្នាំចំណាយអស់ ៣៦.០០០ដុល្លា ក្នុងនោះឯកឧត្តម តឹក ប៊ុនធឿន និង លោកជំទាវ ប៉ាង ណាគី ចន្ទនបានចេញការកសាង ៩០.០០០ដុល្លា ត្រី ខ ២០កេះ និងអង្ករ ៣០ការុង
ថវិកាចំណាយសរុបទាំងអស់ស្មើរនិង ១៣.២៥០០០ដុល្លា ។






វត្តស្រះរាំងមានការរីកចម្រើនទាំងអស់នេះក្រោមការដឹកនាំរបស់
ព្រះអង្គគ្រូ សច្ចធនោ ប៉ែន សាវុធ ព្រះចៅអធិការវត្តស្រះរង្សី ព្រះអង្គបានសហការជាមួយ អាចារ្យគណកម្មការអាជ្ញាធរមូលដ្ឋាននឹងពុទ្ធបរិស័ទ្ធជិតឆ្ងាយឲ្យមានសាមគ្គី ភាពជាធ្លុងមួយដើម្បីស្ថាបនា សមមទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពេញក្នុងវត្តទាំងមូលរហូតទទួលបានជ័យលាភីថ្នាក់ជាតិ ថាជាអារាមស្អាត អារាមបៃតងកំរិតល្អក្នុងប្រទេសឆ្នាំ២០២៤ទៀតផង។
លោក ឈៀន ក្រៃយ៉ុង បានធ្វើការកោតសរសើរដោយស្មោះ ចំពោះព្រះគ្រូចៅអធិការវត្តសាលរង្សីយារាមស្រះរាំង និងលោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំង ប្រជា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត សហការ រួមសាមគ្គីគា្នបាន យ៉ាងល្អក្នុងការកសាង អភិវឌ្ឍ និងរៀបចំបានល្អលើការគ្រប់គ្រងអនាម័យ បរិស្ថានស្អាតក្នុងវត្តនេះរហូតទទួលបាននូវប័ណ្ណជ័យលាភីអារាមមេត្រីបរិស្ថាននាពេលនេះ ជាគំរូដ៏ល្អគួរឲ្យគោរព និងមោទនភាពបំផុត ដូច្នេះក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត សូមលើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមទាំងអស់នៅទូទាំងខេត្ត សូមបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង អភិវឌ្ឍ និងគ្រប់គ្រងវត្តអារាមឲ្យបានល្អថែមទៀត និងជា ពិសេស យកចិត្តទុកដាក់លើផ្នែកអនាម័យល្អ និងបរិស្ថានស្អាត បៃតង ដើម្បីមានឱកាសទទួលបាននូវប័ណ្ណជ័យលាភីអារាមមេត្រីបរិស្ថានគ្រប់ៗវត្តនៅទូទាំងខេត្តបន្ទាយមានជ័យ នាពេលខាងមុខ ដូចដែលវត្តសាលរង្សីយារាមស្រះរាំង ទទួលបាននាពេលនេះចុងបញ្ចប់កម្មពិធីមានការរាប់បាត្រដល់ព្រះសង្ឃចំនួន ៤០០អង្គផងដែរ៕   វណ្ណា











Powered by Blogger.