កម្លាំងកង់រាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួន

 



(បាត់ដំបង)យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
-នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នៅចំណុចក្រុមទី១០ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចេញល្បាត និងធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន ០១ លើក (ក្នុងករណីជាក់ស្តែង) ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុល វិចិត្រ ហៅ ចូច ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ។
     វត្ថុតាងដកហូត:
១. គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១២,៥៨ ក្រាម (ថ្លឹងទាំងសំបក) ។
២. ទូរស័ព្ទ ០១ គ្រឿង (ចុចពិល) ។
៣. ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-5170 ។
-បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ ខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ។





Powered by Blogger.