មន្រ្តីនគរបាលចំនួន១៩៦នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយបញ្ចប់វគ្គបំប៉នជំនាញរយៈ​ពេលខ្លី ស្តីពីតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ៖

 


 (បាត់ដំបង)នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំ​នាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរ​បាលរដ្ឋបាល និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលតាមបណ្តាអធិការក្រុងស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ចំនួន ១៩៦នាក់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈ ០៥ថ្ងៃ ទៅលើមេរៀនជំនាញ រួមមាន ៖ សន្តិសុខ , ព្រហ្មទណ្ឌ , គ្រឿងញៀន , ប្រឆាំង​ ការជួញដូរមនុស្ស , ចរាចរណ៍ , អគ្គិភ័យ , អត្តសញ្ញាណកម្ម , ភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល, ការងារនគរបាល និងសហគមន៍ ៕
















































Powered by Blogger.