ពិធីប្រកាសចូលកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកភ្នំស្រុក...!
នៅព្រឹកថ្ងៃទី ៣ខែមីនាឆ្នាំ ២០២៥នេះ ឯកឧត្តមប្លែកវារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលផ្កាយមុខកន្លែងជានាយករដ្ឋបាលស្រុកភ្នំស្រុកដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃសាលាស្រុកដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោកលោកស្រីសមាជិកក្រុមប្រឹក្សាជាអភិបាលរងប្រធាននិងអនុប្រធានការិយាល័យ លោកមេឃុំមេនិងនាយប៉ុស្តិ៍ នគរបាលចូលរួមយ៉ាងច្រើនកុះករ....។
បន្ទាប់ពីលោក សារាយពេត អភិបាលរង ស្តីទីស្រុក ភ្នំស្រុក បានឡើងអាន របាយការណ៍ សង្ខេប ស្តីពីស្ថានភាពទូទៅនិង វឌ្ឍនភាពនៃ ស្រុកភ្នំស្រុករួចមកលោក វ៉នណ្ណាប្រធានការិយាល័យបុគ្គលិកនៃរដ្ឋបាលខេត្តបន្ទាយបានឡើងអានអនុក្រឹត្ររបស់រាជរដ្ឋាភិបាល តែងតាំង លោក សៅ សាឡែន ជានាយករដ្ឋបាលនៃស្រុកភ្នំស្រុក ។
ក្រោយពីបានទទួលអនុក្រឹត្រ រួចមកលោក សៅសាឡែនក៏បានឡើងប្តេជ្ញាចិត្ត ខិតខំបំរើការងារក្នុងរដ្ឋបាលស្រុកនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងគោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងគាំទ្រ យុទ្ធសាស្ត្របញ្ចកោណរដ្ឋាភិបាលបញ្ហាអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។
ជាចុងក្រោយ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើរ ដល់លោក នាយករដ្ឋបាល ស្រុក ភ្នំស្រុក ដែលទើបទទួលតំណែងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងត្រូវ ខិតខំស្វែងយល់តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ នឹងប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះតួនាទីនេះសំខាន់ណាស់ ក្នុងការគ្រប់គ្រង មន្ត្រីនៃ សាលាស្រុក ទាំងមនុស្សនិងឯកសារផងដែរ។
ក្នុងនោះដែរឯកឧត្តមអ៊ុំរាត្រីក៏បានជំរុញឲ្យរដ្ឋបាលស្រុកភ្នំស្រុកនេះត្រូវប្រឹងប្រែងអនុវត្តតាមគោលការណ៍សង្កាត់មានសុវត្ថភាព និងបម្រើសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដើម្បីឲ្យស្រុកនេះក្លាយជាស្រុកគំរូ នៅផ្ដល់ស្នាមញញឹមដល់ពលរដ្ឋផងដែរ៕
Post a Comment