រដ្ឋបាលឃុំព្រះនេព្រះបោះឆ្នោតគណៈកម្មការសហគមន៍រហាលស្រេះលិច..!

 




នៅព្រឹកថ្ងៃទី ៤ ខែនេះឆ្នាំ ២០២៥ នេះនៅសាលាឃុំព្រះនេត្រព្រះមានរៀបចំពិធីបោះឆ្នោតគណៈកម្មការសហគមន៍រហោលស្រេះលិច ក្រោមវត្តមាន លោកសួនសុខម៉ៅអភិបាលរងស្រុកព្រះនេព្រះ 

លោក ឆិតសុថៀង និងលោកសុខជឿងនាយរងផ្នែកជលផល នាយនិងនាយរងផ្នែកជលផលស្រុកព្រះនេព្រះ  លោកឈួនរ៉នមេឃុំព្រះនេត្រព្រះ លោកមេភូមិទាំង៥ បេក្ខជនឈរឈ្មោះបោះឆ្នោតនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។




លោក លោកឈួនរ៉នមេឃុំព្រះនេត្រព្រះបានលើកឡើងថា÷ ការបោះឆ្នោតជ្រើសរើសគណៈកម្មការសមាគមរហាលស្រះលិចនាថ្ងៃនេះគឺដោយសារតែសហគមន៍អាណត្តិមុនត្រូវបានចប់ហើយដោយសារតែសមាជិកមានវ័យចាស់ជរាផង។

ទើបយើងចាប់ផ្ដើមធ្វើការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ថ្មីដោយមានបេក្ខជនចូលរួមចំនួន ១៦ នាក់។

ហើយធ្វើការបោះឆ្នោតរើសយកប្រធានមួយរូបអនុប្រធានចំនួនពីររូបនិងសមាជិកសរុបទាំងអស់  ១១នាក់នៅសល់ប្រាំនាក់ទៀតគឺជាសមាជិកបម្រុង។




ក្រោយពីបានធ្វើការបោះឆ្នោតរួចមកបេក្ខជនលេខរៀងទីមួយគឺលោកលីម៉ាប់ ត្រូវបានជាប់ជាប្រធានសហគម  ក្រោយពីបានជាប់ជាប្រធានសហគមន៍ រហាលរស្រះលិច ភ្លាមលោកលីម៉ាប់ក៏បានធ្វើការប្ដេជ្ញាចិត្តបន្តដឹកនាំសហគមន៍និងធ្វើការអភិវឌ្ឍអភិរតំបន់នោះនិងអភិរក្សសត្វត្រីឱ្យបានគង់វង្ស។




លោក ឆិតសុថៀងនាយរងផ្នែកជលផលស្រុកព្រះនេត្រព្រះ បានមានប្រសាសន៍លើកឡើងថា÷

ការងារជាសហគមន៍មិនមានប្រាក់បៀវត្សដូចមន្ត្រីរាជការដទៃទៀតនោះឡើយគឺជាការស្ម័គ្រចិត្តនិងលះបង់ខ្ពស់ក្នុងការរួមចំណែកអភិរក្សសត្វត្រីពីការបំភ្លេចបំផ្លាញរបស់ជនទុច្ចរិតមួយចំនួនដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងចូលរួមចំណែក ទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់លុបដីបឹងក្នុងដែនជម្រោងត្រីពងផងដែរ។

ជាចុងក្រោយលោកសួនសុខម៉ៅអភិបាលរងស្រុកព្រះនេព្រះបានធ្វើការផ្ដាំផ្ញើទៅដល់លោកលីម៉ាប់ដែលជាប់ឆ្នោតជាប្រធានសហគមន៍រហាលរស្រេះលិចនេះត្រូវប្រឹងប្រែងធ្វើការអភិវឌ្ឍន៍និងអភិរក្សពូជត្រីឲ្យសម្បូរបែបកុំឲ្យបាត់បង់និងការពារទប់ស្កាត់រាល់បទល្មើសនេសាទការទន្ទ្រានកាន់កាប់លុបបឹងនិងកាប់ព្រៃលិចទឹកជាដើម។



លោកបានបន្តឲ្យដឹងទៀតថា÷ប្រធានសហគមន៍ត្រូវចុះជាប់និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឃុំស្រុកក៏ដូចជាជំនាញជលផលដើម្បីអនុវត្តតាមច្បាប់ទៅលើបុគ្គលដែលបានប្រព្រឹត្តនូវបទល្មើសនេសាទនៅក្នុងមូលដ្ឋានរបស់ខ្លួនចៀសវាងមានការធ្វើប្រហែសបណ្ដោយឲ្យមានបទល្មើសនេសាទធ្វើឲ្យហិតហោចពូជត្រី៕








Powered by Blogger.