គ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១០ ខ្នងក្នុង៥ភូមិ។
(បាត់ដំបង)ថ្ងៃ សៅរ៍ ០១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៥។
ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ កើតឡើងចំនួន ១លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១០ខ្នង ,ដួលបង្គោលសូឡា ៤ដើម និង ខូចខាតស័ង្កសីអស់ចំនួន ១៤០សន្លឹក លើ ៥ភូមិ៖
1-ភូមិកុយវែង
ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ខូចខាតស័ង្កសីអស់ ១២សន្លឹក។
2-ភូមិបន្ទាយចារ
ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៧សន្លឹក។
3-ភូមិឆ្នាល់មាន់
ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៣៦សន្លឹក។
4-ភូមិឫស្សីព្រះ
ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ខូចខាតស័ង្កសីអស់ចំនួន ១២សន្លឹក។
5-ភូមិក្រាំងស្វាត
ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៧៣សន្លឹក។
ករណីគ្រោះធម្មជាតិនេះមិនមិនបង្កឲ្យមានការរងរបួសដល់មនុស្សឬសត្វឡើយ។
Post a Comment