ចាស់ជរាគ្មានទីពឹង លោកគ្រូ អ្នកគ្រូ សិស្ស បានទទួលអំណោយពី ក្រុមសមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ាន ដឹកនាំដោយ លោក សេងរាជសី

 




បន្ទាយមានជ័យ÷នាព្រឹក ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៥នេះ លោក សេរាជសីប្រធានសមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ានប្រចាំក្រុងប៉ោប៉ែត បានដឹកក្រុម សមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ាន ជាច្រើននាក់បាននាំយកអំណោយមានសៀវភៅ  ច៊ិច ខ្មៅដៃ ជ័រលប់ ថវិកា ចែកជូន លោកគ្រូ អ្នកគ្រូ សិស្ស ក្នុង សាលាបឋមសិក្សា បឹងវែង ស្ថិតនៅ ភូមិ បឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន និងបន្តយកអំណោយ មាន គ្រឿងឧបភោគ បរិភោគ និងថវិកាចែកជូន ជនចាស់ជរាគ្មានទីពឹងចំនួន ១៥គ្រួសារ ក្នុងភូមិបឹងវែងបន្ថែមទៀត។
ក្នុងពិធីចែកអំណោយនោះលោកសេងរាជសីបានមានប្រសាសន៍ថា ក្រុមសមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ាន បានយកអំណោយចែក ដល់ លោកគ្រូ អ្នកគ្រូ សិស្ស និង ចាស់ជរាគ្មានទីពឹងនេះ កំពុងខ្វះខាតនេះខ្លាំង មិនបានច្រើននាក់ក៏ដោយ តែវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់ជនណា កំពុងមានជីវភាពខ្វះខាតខ្លាំង ក្នុងគ្រាមានអាសន្ន។ លោកបានបន្តទៀតថា ជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជាសមិនផុតបើយើងមានជីវិតរស់នៅហើយត្រូវចេះបន្តកសាងអំពើល្អជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទដូចជាល្បែងសុីសងជាដើម។សព្វ ថ្ងៃក្រយ៉ាងណាក៏នៅមានរដ្ឋាភិបាលនិងមានអាជ្ញាធរ ក្រុមសមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ាន របស់លោកចាំជួយប្រជាពលរដ្ឋក្រីក្រទាំងអស់នោះជានិច្ចដែរ ឲ្យតែ មេភូមិ មេឃុំ រាយការណ៍មក ក្រុមលោកនិងនាំយកអំណោយទៅចែកជូនដល់ផ្ទះជនក្រីក្រទាំងអស់តែម្តងមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយ ឲ្យចែមានលទ្ធភាពអាចជួយបាន។



លោក សេងរាជសីបានមានប្រសាសន៍បន្តទៀតថា អំណោយលោកយកមកចែកនោះរួមសៀវភៅមានចំនួន ៤០០ក្បាល ច៊ិច ខ្មៅដៃ ៤០០ជ័រលប់ ៣០០រយ ដែកខួង ៣០០ ក្នុងសាលា លោកគ្រូ អ្នកគ្រូ ៣នាក់ទទួលបានថវិកាក្នុង១នាក់ ១០០.០០០រៀល សិស្សសាលា១នាក់ទទួលបានឋវិកា ៨.០០០រៀល និងសម្ភារះសិក្សាមួយចំនួន ចាស់ជរាគ្មានទីពឹង ១៥គ្រួសារ ក្នុង១គ្រួសារទទួលបានឃិត១នាក់១កញ្ចប់  ទាំង១៥គ្រួសារទទួលបានទឹកសុទ្ធ ១៥យួរ ទឹកសុីអុីវ ១៥ យួរ ត្រី ខ ១៥ កេះ មី១៥កេះ និងថវិកា ៤០.០០០រៀលក្នុង១គ្រួសារទៀតផង ដោយមានអាជ្ញាធរចូលរួមចែក លោក ខ្ចៅ យ៉ាន មេឃុំតាឡំទៀតផង។
ក្នុងនោះ លោក ហូសារុន នាយកសាលា បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ចាប់តាំងពីកើតសាលាបឋមសិក្សា បឹងវែងកាលណា ពុំដែលមានអ្នកណាយកអំណោយចែក ដល់សាលានេះទេទើបតែថ្ងៃមានក្រុមសមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ានដឹកនាំដោយលោក សេងរាសី បានយកអំណោយមានសម្ភារះសិក្សា និង ថវិការ ជាច្រើន មកចែកជូន ដល់គ្រូ និងសិស្ស ក្នុងសាលារបស់លោក ដែលកំពុងត្រូវការចាំបាច់បំផុត លោកគ្រូទាំង៣នាក់ សិស្ស ៩៦នាក់ បានលើកម្រាមដៃ១០ សូមបួងសួងដល់វត្ថ សក្តិសិទ្ធក្នុងលោក ទេវតា ឆ្នាំថ្នី  ព្រះនាម គោរាគទេវី សូមជួយបីបាច់ថែរក្សា លោក សេងរាសី ក្រុមគ្រួសារ និង ក្រុមសមាគមមិត្តភាពអ្នកសារព័ត៍មានអាស៊ានទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសុខចំរើនរកសុីមានបានទៅថ្ងៃអនាគតផងដែរ។
លោក ហូសារុន នាយកសាលា បានរៀបរាប់បច្ចុប្បន្នភាពក្នុងសាលាថា បច្ចុប្បន្នសាលាមាន១ខ្នងមាន៣បន្ទប់ មាន នាយកសាលា១នាក់ លោក គ្រូ អ្នកគ្រូ ២នាក់ មានសិស្សប្រុស ស្រី ៩៦នាក់ ស្រី ៤៨នាក់ សិស្ស សាលាទាំងអស់ភាគច្រើនដើរមករៀន ឆ្ងាយពីភូមិ រាប់គីឡូ គ្មានមធ្យោបាយធ្វើដំណើរ  សាលា
នេះចាប់ផ្តើមកសាងនៅ ឆ្នាំ ២០០៤ សិស្សសាលាទាំង អស់ ភាគច្រើន ក្រី ក្រខ្លាំង  រស់នៅជាមួយ ជីដូន ជីតា មានជីវភាពខ្វះខាតខ្លាំង ព្រោះ ម្តាយ ឪពុក ធ្វើចំណាកស្រុក ទៅធ្វើការងារនៅស្រុក ថៃ ក្នុងនោះមានក្មេង ចាប់ពីអាយុ១ឆ្នាំ ដល់ ១២ ឆ្នាំ តាមឪពុក ម្តាយ ទៅធ្វើការចំណាកស្រុក ដោយពុំបានរៀនសូត្រ។ប៉ុន្តែការសិក្សារបស់សិស្សមករៀនទាន់ម៉ោងពុំដែលខកខានក្នុងការរៀនសូត្រឡើយក្នុងម៉ោងរដ្ឋ លោកគ្រូ អ្នកគ្រូ ពុំយកម៉ោងរៀនគួរទេ តែសិស្សទាំងអស់មករៀនទៀងទាត់ពេញម៉ោង ពុំមានប្រព្រឹតខុសពីក្រមសីលធម៍  ចំណែកការប្រើប្រាស់ភ្លើងអគ្គីសនីគឺ លោកគ្រូអ្នកគ្រូ ចេញ ដោយរ៉ៃអង្គាសពី អាព្យាបាលសិស្ស១ម្នាក់ ៥០០រៀលសំរាប់បង់ភ្លើង  ក្នុង១ខែ
ក្នុងខែវស្សា សិស្សសាលា ប្រឈមលង់ទឹក ក្នុងការលិចទឹក ព្រោះសាលាធ្វើនៅវាលស្រែ ខ្វះរបងព័ទ្ធជុំវិញសាលា ក្នុងសាលា មានការខ្វះខាតសម្ភារៈសិក្សាច្រើនក្នុងការបង្រៀន
សាលា១ខ្នងមាន៣បន្ទប់ ខ្វះសាលាមតេយ្យ និងខ្វះគ្រូបង្រៀន ចង់បន្ថែមគ្រូ១នាក់ទៀត ពិសេសខ្វះទីចាក់ការនិងបណ្ណាល័យ សុំក្រសួងជួយកសាងផង។
ក្នុងសាលាក៏មានការខ្វះខាតខ្លាំងពីរឿងគ្នានទឹកស្អាតផឹក សព្វថ្ងៃ ទិញគេយកមកហូប ទឹកបូមពីស្រះ ពុំមានធុងទឹកចំរោះ សាលានេះឆ្ងាយពីទីរួមខេត្តប្រហែល២៥គីឡូ នៅចុងកាត់មាត់ញក កណ្តាលវាលស្រែផ្តង៕

Powered by Blogger.