មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ជួបសំណេះសំណាល សួរសុខទុក្ខផ្ដាំផ្ញើយោធិនសោធនិវត្តន៍ ឆ្នាំ២០២៤

 


បន្ទាយមានជ័យ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញជាអធីបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខផ្ដាំផ្ញើយោធិនសោធនិវត្តន៍ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ។


លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃជាគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូនយោធិនសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានលះបង់ គ្រប់បែបយ៉ាង  ដើម្បីបុព្វហេតុជាតិ  មាតុភូមិ និងប្រជាជន។


លោកវរសេនីយ៍ បានបញ្ជាក់ផងដែរទោះបងប្អូនយោធិនចូលសោធននិវត្តន៍ក៏ដោយ អង្គភាពនៅតែបន្តគិតគូរសុខទុក្ខ និងការលំបាករបស់បងប្អូនយោធិនសោធននិវត្តន៍ជានិច្ច។














Powered by Blogger.