លោកជំទាវ ម៉ៅ ម៉ាល័យ ចូលរួម បុណ្យឆ្លងមហាកុដិ និងពុទ្ធាភិសេកព្រះអង្គធំនៅក្នុងវត្តព្រហ្មមានជ័យ សុវណ្ណារាម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...!

 



នាព្រឹក ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៥នេះ វត្តព្រហ្មមានជ័យ សុវណ្ណារាម ក្នុងភូមិ អន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យបុណ្យឆ្លងមហាកុដិ និងពុទ្ធាភិសេកព្រះអង្គធំ  សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះវត្តមាន សម្ដេចព្រះមហាសិរីវង្ស យ៉នសេងយៀត ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយសនិងជាព្រះមេគណខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន លោកយឹម សំណាង  អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងប៉ោយប៉ែតលោកចៅសង្កាត់និមិត្ត  លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងអង្គភាពពាក់ព័ន្ធ និងប្រជាពុទ្ធបរិស័ទជាច្រើននាក់។



លោកញឹមភឿង អភិបាលរងក្រុងប៉ោយប៉ែតបានឡើងអានរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការរីកចម្រើនរបស់ក្រុងប៉ោយប៉ែតពិសេសវិស័យសាសនាក៏បានដែរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលវិស័យពុទ្ធសាសនាមានការរីកចម្រើនជាបន្តបន្ទាប់ជាក់ស្ដែងវត្តព្រហ្មមានជ័យសុវណ្ណារាមហៅវត្តវាំងមួងដែលស្ថិតនៅក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។



ដោយវត្តនេះមានផ្ទៃដីសរុបទំហំ១១៤.០០០
ម៉ែត្រការ៉េមានព្រះសង្ឃសរុប ចំនួន ២០អង្គ ភិក្ខុ ចំនួន ៤អង្គ អាចារ្យ ចំនួន ៥នាក់ គណៈកម្មការ ចំនួន៥នាក់។
វត្តនេះ បានកសាងឡើងនៅថ្ងៃទី ២៦ ខែ ក្កដា ឆ្នាំ១៩៩៨ ដោយព្រះតេជគុណ ព្រះនាម ខាំណយ ផនឆៃ ដោយមានការឧបត្ថម្ភពី ព្រះវិភទ្ទញ្ញាណ ព្រហ្ម ខៀន អត្តគុត្តោ ព្រះរាជាគណៈថ្នាក់ចត្វា គង់នៅសហរដ្ឋអាមេរិក រួមជាមួយពុទ្ធបរិស័ទក្នុងភូមិចំណុះជើងវត្ត និងពុទ្ធបរិស័ទនៅក្រៅប្រទេស ដោយពុទ្ធបរិស័ទយល់ឃើញថា មានការលំបាកក្នុងការធ្វើដំណើរទៅកាន់វត្ត ឆ្ងាយដើម្បីធ្វើបុណ្យទាន កាលនោះពុំទាន់មានផ្លូវល្អដូចសព្វថ្ងៃនេះទេ ដូច្នេះហើយទើបបានឯកភាពស្រុះស្រួលគ្នា
កសាងវត្តឡើង។



ដំណើរការកសាង វត្ត ចាប់ពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៥ មានព្រះគ្រូ ចៅអធិការវត្តតាមលំដាប់ ចំនួន ៥អង្គ បច្ចុប្បន្ន ព្រះគ្រូចៅអធិការព្រះនាមព្រះគ្រូ លទ្ធគុណោ ព្រហ្ម យេតចាប់ពីឆ្នាំ២០១១ រហូតដល់ សព្វ ថ្ងៃនេះដោយបានកសាងមហាកុដិ ទទឹង ១៦ ម៉ែត្របណ្ដោយ ២៥ ម៉ែត្រកម្ពស់ ៤ជាន់និងព្រះពុទ្ធរូបអង្គធំកម្ពស់ ១៥ម៉ែត្រនិងបន្តកសាង បន្ទប់អនាម័យ ២ខ្នង ១២បន្ទប់ ចង្ក្រានបាយ ១ខ្នង ៤ម៉ែត្រ x ៥ម៉ែត្រដែលដាក់ឲ្យសម្ពោធនាថថ្ងៃនេះផងដែរ។







មិនខុសពីលោកយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យនោះទេសម្ដេចព្រះមហាសិរីវង្សយ៉នសេងយៀតបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ពិសេសវិស័យសាសនាដូច្នេះព្រះសង្ឃនៅពេលដែលបានសមិទ្ធផល ដែលកើតឡើងពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដែលបានចំណាយនៅថវិកាកើតចេញពីកម្លាំងញើសឈាម។ដ៏លំបាករបស់ពួកគាត់ហើយត្រូវចេះប្រើប្រាស់និងថែទាំឲ្យបានល្អទុកជាប្រយោជន៍បានយូរអង្វែង។

Powered by Blogger.