ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីលេងកម្សាន្តស្រុកកំណើតនិងឱកាសបុណ្យចូលឆ្នាំថ្មីតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
(បន្ទាយមានជ័យ)នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទីរសៀល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណ:ប្រតិភូអមដំណើរដែលអញ្ជើញចុះមកសួរសុខទុក្ខពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីលេងកំសាន្តស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត និងគណ:ប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រីដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រហែលជាជាង៧០% និងបានឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមផ្ទាល់ ជូនដល់កងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន២២៤នាក់ ចុងភៅ០៥នាក់ អ្នកអនាម័យ០៧នាក់ ជាងសំណង់ ៣០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០៛ ទឹកក្រូច០១កេស មី០១កេស និងត្រីខ០១យួរ ។
បន្ទាប់មកឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណ:ប្រតិភូ បានបន្តដំណើរទៅសួរសុខទុក្ខ និងបានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា នំប៉័ង ទឹកសុទ្ធ ជូនដល់ពលករខ្មែរគ្រប់ៗគ្នា និងបានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន នៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ក្នុងពិធីសំណេះសំណាលនាពេលនោះ ក៏មានការចូលរួមពីសំណាក់ឯកឧត្ដម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ-ឯកឧត្ដម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:-ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍-ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត-ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត-ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍-លោកឧត្ដមសេនីយ៍ប្រធាន-អនុប្រធាននាយកដ្ឋាន-លោកអភិបាលរងខេត្ត-លោកឧត្ដមសេនីយ៍-វរសេនីយ៍-លោកប្រធាន-អនុប្រធានអង្គភាព-លោកនាយ-នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាប់ព្រំដែនថៃ ។
កិច្ចសំណេះសំណាលបានបញ្ចប់នៅវេលាម៉ោង ១៤:៣០នាទីរសៀលថ្ងៃដដែល ប្រកបដោយភាពរីករាយរាក់ទាក់ និងស្និទ្ធស្នាលក្រៃលែង ៕
Post a Comment