ទិដ្ឋភាពនៅថ្ងៃចូលឆ្នាំទី១៤ នៃពិធីបុណ្យចូលឆ្នាំថ្មី សម្បូរទៅដោយ យុវជន យុវនារី និងក្មេងស្ទាវ រាប់មុឺននាក់នាំគ្នា សំរុកមកលេង ក្នុងសួនតេជោ ឈ្នះ ឈ្នះ យ៉ាងអើងកង នៅគេហដ្ឋាន និង តាមដងផ្លូវជាតិមានសន្តិសុខល្អ

 




ខេត្តបន្ទាយមានជ័យ÷តាមការអះអាងរបស់ សម្ថកិច្ចទាំង២អង្គភាពក្នុងនោះមាន កំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ទិដ្ឋភាពក្នុងខេត្តបន្ទាយមានជ័យ នៅ ល្ងាច ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នេះ មាន ប្រជាពលរដ្ឋ
យុវជន យុវនារី និងក្មេងស្ទាវ ក្មេងៗ ស្ទើររាប់មុឺននាក់នាំគ្នាជិះម៉ូតូពីតាមក្រុង ស្រុក សំរុកមកលេង ក្នុងសួនតេជោ ឈ្នះ ឈ្នះ រាំលេង ប៉ោតម្សៅ សប្បាយយ៉ាងអើងកង នៅគេហដ្ឋានតាមដងផ្លូវជាតិ វិញ ក៏មានសន្តិសុខល្អ មានក្មេងលេងបាញ់ទឹកតិចតួច និងប៉ាតម្សៅ មានក្រមសីលធម៍ ល្អ គោរពតាមច្បាប់ សេចក្តីជូនដំណឹងរបស់ សមត្ថកិច្ចដាក់បទបញ្ជាយ៉ាងតឹងរឹង។

 
លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់គណះបញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំងអស់ ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិ ឲ្យបានម៉ឺងម៉ាត់។



លោកវរសេនីយ៍ត្រី សុកឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
​គេ​សង្កេតឃើញ​ភាគច្រើន​មាន យុវជន យុវនារី ក្មេងៗបានធ្វើ​ដំណើរចេញពី ក្រុង ស្រុកផ្សេងៗ មកកម្សាន្ត​លេងនៅសួន
តេជោ ឈ្នះ ឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រាំលេងកំសាន្ត មានលេងចាក់ទឹក បាញ់ទឹកសាប៊ូ ដេញប៉ាតម្សៅគ្នា ចំណែកនៅ តាមគេហដ្ឋាន និងនៅតាមដងផ្លូវជាតិវិញ ក៏មានលេងចាក់ទឹក និងប៉ាតម្សៅផងដែរ តែតិចជាងឆ្នាំមុនៗ ហើយ​ទីតាំង​កម្សាន្ត​នានា​ ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​នៅក្នុង​ ស្រុក ក្រុង​ទាំង៩ក៏មានលេងរាំច្រៀង ប៉ាតម្សៅ ផងដែរ តែយុវជន យុវនារី និងក្មេងៗ លេងមានក្រមសីលធម៍ល្អ។


លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងខេត្តបន្ទាយមានជ័យ ក៏មានការប្រគំ​តន្ត្រី​រាំ​កម្សាន្ត​នៅក្នុងសួនតេជោ ឈ្នះ ឈ្នះនៅពេលយប់និងនៅតាមវត្តអារាម ក៏មានលេងល្បែងប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ផ្សេងៗ​ជាច្រើន​មុខ ដោយឡែក​នៅតាម​មូលដ្ឋាន​ សហគមន៍​ ក៏មាន​ការរៀបចំ​ល្បែង​ប្រជាប្រិយ​ និង​ល្បែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ផងដែរ​ ដើម្បី​ឲ្យ​ពលរដ្ឋ​និង​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ប្រកបដោយ​សន្តិសុខ​លល្អប្រសើរផងដែរ។


​លោកវរសេនីយ៍ត្រី សុក ឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យុវជន យុវនារី ដែលមកលេងនោះមានស្នាមញញឹម  ប្រកបដោយ ភាពសប្បាយ រីករាយ ជាមួយ សង្ក្រាន្តឆ្នាំថ្មី រាំលេងកម្សាន្តលេងប៉ាតម្សៅ និងចាក់ទឹកជាដើម។
គួរបញ្ជាក់ផងដែរថាក្នុងសួន តេជោ ឈ្នះ ឈ្នះនេះ លោកអ៊ំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឪកាសចូលឆ្នាំ ខ្មែរប្រពៃណីជាតិនេះ មាន រៀបចំស្តង់លក់ ឥវ៉ាន់ ចំនួន៦០ និងស្តង់ សហគមន៍ ផលិតផល១ ភូមិ១ ចំនួន ២២ស្តង់ជុំវិញសួន តេជោ ឈ្នះ ឈ្នះនេះផងដែរ ក្នុងនោះ មាន​ដើមឈើជាជំរក អ្នកមកលេងកំសាន្ត និងអ្នកលក់របស់ហូបគ្រប់មុខ ម្លប់​ត្រឈឹងត្រឈៃ អ្នកមកលេងនៅទីនោះបានបង្ហាញ​ពី​ក្ដីសប្បាយ​រីករាយ ដែល​បាន​នាំ​ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់​ដើរលេង​កម្សាន្ដ ក្នុងឪកាស​បុណ្យចូលឆ្នាំនេះផងដែរ។


ក្នុងនោះ លោក អ៊ុំរាត្រីបានមានប្រសាសន៍ថា ទិដ្ឋភាពក្នុងខេត្តបន្ទាយមានជ័យនៅ ល្ងាច ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នេះ មាន ប្រជាពលរដ្ឋ យុវជន យុវនារី និងក្មេងស្ទាវ ក្មេងៗ ស្ទើររាប់មុឺននាក់នាំគ្នាជិះម៉ូតូពីតាមក្រុង ស្រុក សំរុកមកលេង ក្នុងតេជោ ឈ្នះ ឈ្នះនេះ ក្នុងលោកសង្កេតឃើញ តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ពង្រឹងការងារសន្តិសុខបានល្អ។ បុណ្យចូលឆ្នាំខ្មែរថ្ងៃទី១នេះជាមហាប្រសើរ ក្នុងក្រុមគ្រួសារខ្មែរ និងសង្គមជាតិទាំងមូល ក្នុងការទទួលទេវតាឆ្នាំថ្មី។ ឆ្លៀតក្នុងឪកាស នក្ខត្តឬក្សនេះផងដែរ លោកអ៊ុំរាត្រី ក៍ធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ពិសេសក្រុមយុវជន យុវនារីក្នុងឪកាសបុណ្យចូលឆ្នាំថ្មីនេះ កុំលេងល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ កុំលេង គប់ទឹក តាមដងផ្លូវសាធារណៈ និងចូរប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្រ្កាន ការពារផ្ទុះសេ ខ្សែភ្លើង ដែលបង្កឲ្យឆេះរាលដាល បង្កឲ្យខូចខាតទ្រព្យសម្បត្តិជាដើម៕ 







Powered by Blogger.