ការគឹតគូរអំពីសុខមាលភាពរប​ស់ប្រជាពលដ្ឋអ្នកប្រើប្រាស់ទំនិញនៅលើទីផ្សារគឺជាកិច្ចការសំខាន់ដែលត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ ពិសេសគឺភាពសុច្ចរិតរបស់អ្នកលក់ទំនិញជាសំខាន់

 


 (បាត់ដំបង)នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋ​កិច្ច បានសហការជាមួយមន្រ្តីសាខា​(ក.ប.ប)ខេត្តបាត់​ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួត​ពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារចំនួន​០២​គឺ៖

១-ផ្សារពោធិ៍វង្ស៖ ស្ថិតនៅភូមិចំ​ការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានចំនួន ០៨តូបក្នុងផ្សារ និង ផ្ទះលក់ទំនិញជុំវិញផ្សារបាន០៦ផ្ទះ ។

២-ផ្សារសំរោងក្នុង៖ ស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯក​ភ្នំ ខេត្តបាត់ដំបងបានចំនួន​០៦​តូប​ក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារ បានចំនួន​០៥ផ្ទះ។


ក្នុងសកម្មភាពនេះមន្រ្តីជំនាញពុំបានរកឃើញទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងខូចគុណភាពឡើយ​ ជាមួយនេះមន្រ្តីជំនាញបានធ្វើការអប់រំណែ​នាំផ្សព្វផ្សាយ នូវនីតិវិធី ឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និង ចែកផ្ទាំង POSTER បានចំនួន២០ផ្ទាំង ជូនដល់អាជីវករ លក់ដូរនៅទីនោះផងដែរ៕







Powered by Blogger.