រដ្ឋបាល ខេត្ត បាត់ដំបង សំណេះសំណាលជាមួយ បងប្អូនអ្នកសារព័ត៌មានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី..!
បាត់ដំបង៖ ឯកឧត្តមសឿមប៊ុនរិទ្ធអភិបាល រងខេត្ត បាត់ដំបង សំណូមពរដល់អ្នកសារព័ត៌មាន ជួយ ផ្សព្វផ្សាយ អំពីរ តបន់ទេសចរណ៍ នៅក្នុងខេត្តនេះ ឲ្យបាន ទូលំទូលាយនិង ការរៀបចំសង្ក្រាន្ត នៅទីប្រជុំជន ក្រុងបាត់ដំបងដើម្បី ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកលេងកម្សាន្តអោយបានច្រើនកុះករថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយ បងប្អូន អ្នកសារព័ត៌មាន ប្រចាំខេត្ត បាត់ដំបងជាច្រើន អង្គភាពកាលពីរសៀលថ្ងៃទី១២ ខែ មេសាឆ្នាំ ២០២៥ នៅក្នុងសាលប្រជុំនៃរដ្ឋបាល ខេត្ត បាត់ដំបង ។
ឯកឧត្តមសឿមប៊ុនរិទ្ធអភិបាល រងខេត្ត បាត់ដំបងបាន ជម្រុញ អោយ អ្នកសារព័ត៌មាន ត្រូវ គោរព វិជ្ជាជីវៈ អោយបានភ្ញាប់ភ្ញួន បើពុះចូច្នោះទេ នឹងប្រឈមមុខ ចំពោះមុខច្បាប់អាច នឹងត្រូវបានដក អាជ្ញាប័ណ្ណ ថែមទៀត។
ឯកឧត្តម បានសង្កត់ ធ្ងន់ថា÷កន្លងមកមាន អ្នកសារព័ត៌មាន មួយចំនួនតូចធ្វើអោយខូចដល់អ្នកសារព័ត៌មានល្អជាច្រើនទៀតដូចពាក្យ ១ឃ្លា ពោលថា÷ត្រី ១កន្ត្រ្កកស្អុយ១ ស្អុយទាំងអស់ ដូច្ចេះចូរកុំ ប្រព្រឹត្ត ខុសវិជ្ញាជីវៈដូចជា ទារលុយគេមិនបានផ្សាយបង្កាច់បង្ខូចគេ ទី២ កុំកាងប្រជាពលរដ្ឋដែលទៅរំលោភបំពានដីរដ្ឋ ដីព្រៃលិចទឹក ជាដើមមុខនឹងផ្សាយ អ្វី ដែលជាការមិនច្បាស់លាស់ដែលអាចធ្វើអោយប៉ះពាស់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សិទ្ធិសេរីភាពបុគ្គល ជាពិសេសធ្វើឲ្យបាត់បង់ជាពិសេសធ្វើឲ្យបាត់បង់កិត្តិយសនិងមុខមាត់ខេត្តបាត់ដំបងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផងដែរ។
Post a Comment