កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន ១២ ថង់តូច
(បាត់ដំបង) ដោយទទួលបានការណែនាំ របស់
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀន 01 ករណី
នៅថ្ងៃទី 07 ខែមេសា ឆ្នាំ2025 វេលាម៉ោង 11:12 នាទី ចំណុច ភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើស ជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ចំនួន 01 នាក់ ៖ ឈ្មោះ សេក រស្មី ហៅ ក្ដៀង ភេទប្រុសអាយុ 25ឆ្នាំ មានទីលំនៅ ភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
* វត្ថុតាង ចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន 12ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន 01 គ្រឿង (ចាស់)
-លុយខ្មែរចំនួន 40,000រៀល
-កូនថង់សម្រាប់រំលែកថ្នាំញៀនលក់ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕
__
Post a Comment